PR

បង់កម្ចីដោយចំណេញការប្រាក់? កម្ចីទុនបង្វិលអាចឱ្យអតិថិជនសងតាមរដូវកាល

BY
Naren
November 13, 2025

ភ្នំពេញ – ដើម្បីគាំទ្រការអភិវឌ្ឍន៍អាជីវកម្មកសិកម្ម និងជួយអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) នៅកម្ពុជា អាចពង្រីកសកម្មភាពផលិតក្នុងស្រុក ធនាគារ ជីប ម៉ុង បានចេញនូវវីដេអូថ្មីផ្តោតលើសេវា «កម្ចីទុនបង្វិល» សម្រាប់ពង្រីកមុខរបរកសិកម្ម ដែលបង្ហាញពីអត្ថប្រយោជន៍នៃការជ្រើសរើសដៃគូហិរញ្ញវត្ថុដែលអាចឆ្លើយតបទាន់ពេលវេលា និងតាមតម្រូវការរបស់ប្រជាជនកម្ពុជា នៅក្នុងវិស័យកសិកម្ម។

អត្ថប្រយោជន៍សំខាន់ៗនៃកម្ចីទុនបង្វិលសម្រាប់វិស័យកសិកម្ម របស់ធនាគារ ជីប ម៉ុង៖
✅ កម្ចីសងតាមរដូវកាល
✅ ចំណេញការប្រាក់សងកម្ចី
✅ អត្រាការប្រាក់សមរម្យ
✅ ជួយរៀបចំផែនការកម្ចីអាជីវកម្ម
✅ វិធីសងត្រលប់ច្រើនជម្រើស

ដោយមានលក្ខខណ្ឌបត់បែន និងសេវាកម្មដែលផ្តោតលើអតិថិជន វីដេអូនេះគឺជាការអញ្ជើញឱ្យម្ចាស់កសិដ្ឋានដាំដុះ ផ្គត់ផ្គង់ និងម្ចាស់អាជីវកម្មទាំងអស់ អាចមកស្វែងយល់បន្ថែមអំពីដំណោះស្រាយហិរញ្ញវត្ថុពីធនាគារ ជីប ម៉ុង ដែលអាចជួយលោកអ្នកបង្កើនសក្តានុពលអាជីវកម្ម និងអភិវឌ្ឍជីវភាពបានកាន់តែល្អ។

សូមចុចទស្សនាវីដេអូស្ព៉តពាណិជ្ជកម្មនៅទីនេះ៖ (https://www.facebook.com/reel/864408859432926)

អំពីធនាគារ ជីប ម៉ុង
ធនាគារ ជីប ម៉ុង ជាធនាគារបង្កើតឡើងដោយសហគ្រិនខ្មែរ១០០% មានគ្រឹះរឹងមាំ និងផ្តល់សេវាហិរញ្ញវត្ថុទៅកាន់អតិថិជនប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ ដោយមានក្រុមហ៊ុនយក្ស ជីប ម៉ុង ជាក្រុមហ៊ុនមេ មានប្រពភច្បាស់លាស់ ប្រវត្តិអាជីវកម្មយូរអង្វែងក្នុងទីផ្សារកម្ពុជា និងទទួលបានភាពជោគជ័យតាំងពីឆ្នាំ១៩៨២។ សម្រាប់ព័ត៌មាន សូមទំនាក់ទំនងទៅកាន់សេវាអតិថិជន24ម៉ោង៖ 081 811 911 ឬ 066 811 911។

Share This Post: