ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណី​អគ្គិភ័យ​នៅ​ក្បែរស្ពានអាកាសមរតកតេជោ ផ្លូវ២៧១​ ឆាបឆេះផ្ទះប្រជា​ពលរដ្ឋ១២ខ្នង ជាប់ៗគ្នា​អស់ទាំងស្រុង

    BY SOMATEY November 15, 2025
    ករណី​អគ្គិភ័យ​នៅ​ក្បែរស្ពានអាកាសមរតកតេជោ ផ្លូវ២៧១​ ឆាបឆេះផ្ទះប្រជា​ពលរដ្ឋ១២ខ្នង ជាប់ៗគ្នា​អស់ទាំងស្រុង

    យោងតាម ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅវេលាម៉ោង៧:៤៥នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះផ្ទះ នៅផ្លូវ២៧១​​ សង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ។

    ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតផ្ទះឈេីលេីថ្មក្រោមចំនួន១ខ្នង​ និងបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងអស់ចំនួន១១ខ្នង រួមសម្ភារប្រេីប្រាស់ប្រចាំថៃ្ងអស់ទាំងស្រុង។

    នៅវេលាម៉ោង៩:៣០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ អគ្គិភ័យ ចំនួន ១៩គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១៩ឡាន ស្មើនឹង៧៦ម៉ែត្រគូប និងរថយន្តជំនួយ:រថយន្តអគ្គិភ័យក្រសួងមហាផៃ្ទចំនួន ០៣គ្រឿង​ ប្រើប្រាស់ទឹកអស់ ចំនួន០២ឡាន​ សេី្មនឹង៨ម៉ែត្រគូប, រថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន ០៣គ្រឿង​ ប្រើប្រាស់ទឹកអស់ ចំនួន០៣ឡាន​ សេី្មនឹង១២ម៉ែត្រគូប, រថយន្តអគ្គិភ័យកោះពេជ្រចំនួន ០២គ្រឿង​ ប្រើប្រាស់ទឹក អស់ចំនួន០២ឡាន សេី្មនឹង៨ម៉ែត្រគូប៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: