ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាស! រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៤៦រូប, ផុតកំណត់៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥

    BY SOMATEY November 19, 2025
    ឱកាស! រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៤៦រូប, ផុតកំណត់៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥

    នាថ្ងៃទី ១៩ ខែ វិច្ឆិកា​ ឆ្នាំ ២០២៥ នេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៤៦រូប, ផុតកំណត់៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងនោះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបន្ថែមថា

    ១- លក្ខខណ្ឌជ្រើសរើស
    – មានសញ្ជាតិខ្មែរ និងមានអាយុយ៉ាងតិច១៨ឆ្នាំ
    – មានឆន្ទៈ និងមនសិការក្នុងការបំពេញការងារជូនស្ថាប័ន
    – មានការព្យាយាម តស៊ូ មានអត្តចរិតស្លូតបូត និងស្មោះត្រង់ក្នុងការបំពេញការងារជូនស្ថាប័ន
    – មានសាមគ្គីភាព និងស្មារតីក្នុងការបំពេញការងារជាក្រុម
    – បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ។

    ២- បែបបទនៃការជ្រើសរើស
    បែបបទនៃការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ត្រូវធ្វើជា ២ដំណាក់កាល ដូចខាងក្រោម៖

    ដំណាក់កាលទី១៖ ការសម្រាំង (Shortlist)​ ការពិនិត្យ និងវាយតម្លៃលើសំណុំឯកសាររបស់បេក្ខជននីមួយៗ ដោយ គណៈកម្មការ ដែលបង្កើតឡើងដោយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

    ដំណាក់កាលទី២៖ ការសម្ភាសន៍ផ្ទាល់មាត់ បេក្ខជនដែលជាប់ក្នុងដំណាក់កាលទី១ ត្រូវឆ្លងកាត់ការសម្ភាសន៍ ផ្ទាល់មាត់ ដោយគណៈកម្មការដែលបង្កើតឡើងដោយរដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន៕

    Share This Post: