ព័ត៌មានជាតិ

មនុស្ស ៣នាក់បានបាត់បង់ជីវិត និងជាច្រើននាក់រងរបួស ដោយសារគ្រោះរញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រនៅបង់ក្លាដែស

BY
Pheakdey
November 21, 2025

បង់ក្លាដែស៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បត់ជីវិតនៅក្នុងហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេសបង់ក្លាដែស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២១ ខែវិច្ឆិកា។ គ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិត ៥,៧រ៉ិចទ័រ​ និងបានវាយប្រហារទីតាំងសំខាន់ៗមួយចំនួនក្នុងទីក្រុង Dhaka រដ្ឋធានីរបស់បង់ក្លាដែស។

បើតាមអាជ្ញាធរបង់ក្លាដែសបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ៣នាក់គឺបានស្លាប់ដោយសារតែមានអគារកម្ពស់ ៦ជាន់មួយខ្នង បានដួលសង្កត់ទៅលើពួកគេ ខណៈពួកគេកំពុងបំពេញការងារនៅក្បែរអគារដែលបានដួលរលំនោះ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមានមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: