អ្នកប្រយុទ្ធ អេ អាំម៉ារីនភូថង ដាក់ខ្សែក្រវ៉ាត់ GANZBERG របស់ខ្លួន ត្រៀមជួបសងសឹកជាមួយកីឡាករអង់គ្លេស អាប់ដូរ៉ាម៉ាន នៅថ្ងៃបុណ្យសមុទ្រដ៏ធំក្នុងខេត្តកោះកុងចុងខែនេះ… GANZBERG លើស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក!
- BY
- Liny01
- November 28, 2025
ភ្នំពេញ៖ វត្តមានកីឡាករល្បីៗជាច្រើនរូប នឹងងរួមដំណើរឆ្ពោះទៅកាន់ដែនសមុទ្រ តារាសាគរ សាទរទេសចរណ៍កម្ពុជា នៅកោះកុង ជាមួយព្រឹត្តិការណ៍ប្រគំតន្រ្តី និង គុនខ្មែរ GANZBERG Kun Khmer Tour Concert ។

មហាព្រឹត្តិការណ៍បុណ្យសមុទ្រដ៏ធំសម្បើមមានតែមួយគ្មានពីរនេះ មានទាំងការប្រគំតន្ត្រីខ្នាតយក្ស Ganzberg ប្រដាល់គុនខ្មែរ ការសម្ដែងសិល្បៈវប្បធម៌ ពីភាពអស្ចារ្យស្រស់ស្អាតរបស់ទឹកដីខេត្តកោះកុង នឹងលេចឡើងជាថ្មីម្ដងទៀតដែលមានវត្តមានតារាចម្រៀងល្បីៗជួរមុខប្រចាំផលិតកម្មថោន រួមជាមួយតារាចម្រៀងល្បីៗជួរមុខប្រចាំប្រទេសជាច្រើនរូប ព្រមជាមួយកំពូលកីឡាករប្រដាល់គុនខ្មែរជើងខ្លាំងទាំងក្មេងទាំងចាស់។

ជាមួយគ្នានេះដែរមហាព្រឹត្តិការណ៍នេះ នឹងរៀបចំនៅថ្ងៃទី28- 29 វិច្ឆិកា 2025 ពីម៉ោង 8 យប់តទៅ ទីតាំង ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង បងប្អូននឹងបានជួបជាមួយកំពូល Idol ក្នុងដួងចិត្ត ព្រមទាំងការប្រកួតប្រដាល់គុនខ្មែរដ៏ជក់ចិត្ត ប្រមូលផ្ដុំសុទ្ធតែកំពូលអ្នកប្រយុទ្ធទាំងជាតិនិងអន្តរជាតិ ។

ជើងខ្លាំងគុនខ្មែរ ប៉ះជើងខ្លាំង ដឹងតែកក្រើកសង្វៀន GANZBERG ហើយ ម៉ឺន មេឃា អេ អាំម៉ារីនភូថង ផានិត គុនខ្មែរ សេងទ្រី គុនខ្មែរ និងកីឡាករគុនខ្មែរជាច្រើនរូបទៀត ក្នុងកម្មវិធី GANZBERG Kun Khmer Tour Concert ព្រឹត្តិការណ៍ តារាសាគរ សាទរទេសចរណ៍កម្ពុជា ។
ព្រឹត្តិការណ៍ដ៏ធំសម្បើមប្រចាំឆ្នាំមួយនេះ GANZBERG បាននាំយកគុនខ្មែរទៅកាន់ឆាកអន្តរជាតិ ព្រមទាំងបានចូលរួមធ្វើឲ្យវិស័យទេសចរណ៍កាន់តែមានភាពរីកចម្រើន តាមរយៈការផ្សព្វផ្សាយពីសក្តានុពលនៃខេត្តកោះកុង ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាច្រើននៅក្នុងព្រឹត្តិការណ៍មួយនេះ ៕

- Share This Post:






