PR

ព្រឹត្ដិការណ៍ប្រគំតន្រ្តីដ៏កក្រើក Ganzberg Premium IDOL Tour Concert បានមកដល់ទៀតហើយ ២ថ្ងៃជាប់គ្នានៅក្រុងព្រះសីហនុ រៀបចំដោយ GANZBERG និង Galaxy Navatra

BY
Liny01
December 2, 2025

សូមស្វាគមន៍មកកាន់ឆាកតន្រ្តីថ្មី ប្លែកអារម្មណ៍ទៀតហើយ គឺព្រឹត្តិការណ៍ប្រគំតន្រ្តី Ganzberg Premium IDOL Tour Concert នៅតំបន់ឆ្នេរសមុទ្រភាគនារតី ហើយមកលើកនេះមិនមែនជាការប្រគំតន្រ្តីធម្មតានោះទេ គឺជាការជួបប្រជុំដោយកំពូលតារាចម្រៀងល្បីៗលើឆាកដ៏ធំអស្ចារ្យពីអ្នកឧបត្ថម្ភផ្តាច់មុខរបស់យើង Ganzberg និង Galaxy Navatra ។


 
តស់! ជួបគ្នារាំលេងកម្សាន្ត ស្រែកហ៊ោកញ្ជៀវតាមចង្វាក់ភ្លេង ក្រេបរសជាតិស្រាបៀរ GANZBERG ឈ្ងុយឆ្ងាញ់កម្រិតពិភពលោកនៅទីលានកន្ទុយនាគ ពយតាមូង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រយៈពេល២ថ្ងៃ ទី៥-៦ ខែធ្នូ ឆ្នាំ២០២៥។
 
ព្រឹត្តិការណ៍ប្រគំតន្រ្តី Ganzberg Premium IDOL Tour Concert នឹងនាំមកនូវអារម្មណ៍សប្បាយរីករាយតាមចង្វាក់ភ្លេង អមដោយភ្លើងពណ៌ទំនើបទាន់សម័យ។ សម្រាប់កំពូលតារាចម្រៀងល្បីៗដែលនឹងអង្រួញឆាក Ganzberg Premium IDOL Tour Concert  រួមមាន៖ ឧកញ៉ា ខេមរៈ សិរីមន្ត, ខេម , តន់ ចន្ទសីម៉ា, គូម៉ា Tempo, ហ៊ិន លីដា, រាជ ប្រាថ្នា, ខាត់ សួស្តី, ជុំ លីណូ,លំសុក្រិត  Nak Fake, NANA ជាដើម ។


 
កំពូលតារាចម្រៀងទាំងអស់បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ព្រឹត្តិការណ៍ប្រគំតន្រ្តីមួយនេះ ទាំងបទចម្រៀងក៏ដូចជាការសម្តែងនានា ធានាថាប្លែក អស្ចារ្យ និងរាំលេងសប្បាយរីករាយជាមួយចង្វាក់ភ្លេង ដូច្នេះកុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករដោយសេរី៕
 
GANZBERG ឆ្ងាញ់លើសពីស្រាបៀរធម្មតា Ganzberg a Real German Premium Beer.

Share This Post: