ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ជនអនាមិក ឬក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា ផ្ញើសារជូនដំណឹងក្លែងក្លាយ

    BY SOMATEY December 6, 2025
    អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ជនអនាមិក ឬក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា ផ្ញើសារជូនដំណឹងក្លែងក្លាយ

    ភ្នំពេញ ៖ យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានផ្ញើសារក្រើនរំលឹកដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នករណីលោកអ្នកទទួលបានសារជូនដំណឹងពីជនអនាមិក ឬក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាផ្ញើសារជូនដំណឹងដើម្បីលួចយកគណនី Telegram របស់លោកអ្នក ដូចករណីក្នុងរូបភាពនេះ។

    ជាទូទៅក្រុមហ៊ុន Telegram មិនមានការផ្ញើសារជូនដំណឹងឱ្យប្តូរលេខកូដសម្ងាត់ជាបន្ទាន់បែបនេះទេ ។ វិធីសាស្រ្តទប់ស្កាត់ និងការពារ សូមលុបសារជូនដំណឹង ឬ Block ចោលជាការស្រេច៕

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: