ព័ត៌មានជាតិ

ប្រជាពលរដ្ឋភៀសសឹកមកពីឃុំថ្មដារ ប្រមាណ ៧០០គ្រួសារ បានមកស្នាក់នៅមណ្ឌលសុវត្ថិភាព ដែលរៀបចំដោយអាជ្ញាធរខេត្ត

BY
SOMATEY
December 11, 2025

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធ៍សាត់ ជាឃុំដែលរងការបាញ់ផ្លោងដោយកាំភ្លើងធំពីក្រុមទាហានឈ្លានពានថៃ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ បានមកស្នាក់នៅមណ្ឌលសុវត្ថិភាព វត្តប្រមោយ ក្នុងឃុំប្រមោយ ស្រុកវាលវែង ដែលត្រូវបានរៀបចំដោយអាជ្ញាធរខេត្ត ដើម្បីជួយទំនុកបំរុងផ្សេងៗ។

សូមបញ្ជាក់ថាប្រជាពលរដ្ឋមកពីឃុំថ្មដារ មានប្រមាណ ៩០០គ្រួសារ ដោយប្រមាណ ៧០០គ្រួសារ ស្នាក់នៅមណ្ឌលសុវត្ថិភាពដែលរៀបចំដោយអាជ្ញាធរខេត្ត និងប្រមាណ ២០០គ្រួសារ ស្នាក់នៅផ្ទះសាច់ញាតិ។

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: