ខ្មែរណូត

ស្វែងរក

  • PR

    ក្នុងកាលៈទេសៈ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បែងចែកក្រុមយុវជន និងសិល្បករជាច្រើនផ្នែកចុះសមរភូមិរៀបចំស្បៀងអាហារ ធ្វើត្រីងៀត គាំទ្រកងទ័ព និងជនភៀសសឹក

    BY Naren December 11, 2025
    ក្នុងកាលៈទេសៈ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បែងចែកក្រុមយុវជន និងសិល្បករជាច្រើនផ្នែកចុះសមរភូមិរៀបចំស្បៀងអាហារ ធ្វើត្រីងៀត គាំទ្រកងទ័ព និងជនភៀសសឹក

    ក្នុងកាលៈទេសៈ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមយុវជន និងសិល្បករជាច្រើនផ្នែកចុះរៀបចំស្បៀងអាហារដល់សមរភូមិមុខ ចុះប្រមូលទិញអំបុក ផ្នែកប្រមូលត្រីធ្វើងៀត ផ្នែកធ្វើឆៃពៅ ផ្នែកអង្ករ និងផ្នែកទទួលអំណោយសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ព កំពុងឈរជើងការពារទឹកដីនៅបណ្តោយព្រំដែន និងបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលភៀសខ្លួនដោយសារសង្រ្គាមឈ្លានពានរបស់ថៃ។

    ការចូលរួមរបស់ក្រុមយុវជន ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើឡើងតាមរយៈការអំពាវនាវរបស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន  អគ្គភស្តុភារកំពូលកងយោធពលខេមរភូមិន្ទ គាំទ្រដល់កងទ័ពកម្លាំងគ្រប់ប្រភេទ និងជនភៀសសឹក។

    នៅពេលជួបការលំបាក ស្មារតីសាមគ្គីភាពកាន់តែរឹងមាំ ការចូលរួមរបស់ក្រុមយុវជន គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕

    Share This Post: