ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី សង្ឃឹមយ៉ាងមុតមាំថា កម្ពុជា និងថៃ នឹងស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែង តាមរយៈកិច្ចសន្ទនា និងការចរចាការទូត

    BY SOMATEY December 18, 2025
    ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី សង្ឃឹមយ៉ាងមុតមាំថា កម្ពុជា និងថៃ នឹងស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែង តាមរយៈកិច្ចសន្ទនា និងការចរចាការទូត

    នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ យោងតាម ក្រសួងព័ត៍មាន បានឱ្យដឹងថា លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងពិធីស្វាគមន៍ឆ្នាំថ្មី រៀបចំដោយ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅនិវេសនដ្ឋានរបស់ឯកឧត្តម។

    ក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងពីការពេញចិត្តចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងរុស្ស៊ី។ ក្នុងស្មារតីសាមគ្គីភាពដ៏ស្មោះស្ម័គ្រ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានថ្លែងរំលែកទុក្ខ និងសេចក្តីអាណិតអាសូរដល់ប្រជាជនកម្ពុជា ជាពិសេសចំពោះគ្រួសារដែលរងគ្រោះដោយជម្លោះព្រំដែនកម្ពុជា-ថៃ។

    ក្នុងបរិបទនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបង្ហាញពីក្តីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា និងថៃនឹងស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែង តាមរយៈកិច្ចសន្ទនា និងការចរចាការទូត។

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: