ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដេីម្បីលេីកកម្ពស់សោភ័ណភាព រដ្ឋបាលរាជធានីភ្នំពេញ ចុះធ្វើការសម្របសម្រួល និងផ្ដល់អត្ថប្រយោជន៍ ដល់អាជីវករដែលលក់ដូរឥតសណ្តាប់ធ្នាប់នៅលើចិញ្ចើមផ្លូវ ជុំវិញផ្សារដើមគរចាស់ ដើម្បីផ្លាស់ប្ដូរទៅលក់-ដូរ នៅផ្សារដើមគរថ្មីវិញ

    BY Nisaiy KN January 11, 2026
    ដេីម្បីលេីកកម្ពស់សោភ័ណភាព រដ្ឋបាលរាជធានីភ្នំពេញ ចុះធ្វើការសម្របសម្រួល និងផ្ដល់អត្ថប្រយោជន៍ ដល់អាជីវករដែលលក់ដូរឥតសណ្តាប់ធ្នាប់នៅលើចិញ្ចើមផ្លូវ ជុំវិញផ្សារដើមគរចាស់ ដើម្បីផ្លាស់ប្ដូរទៅលក់-ដូរ នៅផ្សារដើមគរថ្មីវិញ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ផ្ដល់អត្ថប្រយោជន៍ និងការលើកទឹកចិត្ដ ដល់អាជីវករដែលលក់ដូរឥតសណ្តាប់ធ្នាប់នៅលើផ្លូវ និងចិញ្ចើមផ្លូវ ជុំវិញផ្សារដើមគរចាស់ ដើម្បីផ្លាស់ប្ដូរទៅលក់-ដូរ នៅផ្សារដើមគរថ្មីវិញ។

    រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបន្ថែមផងដែរថា សូមស្វាគមន៍អាជីវករដែលបានស្ម័គ្រចិត្តមកលក់ដូរនៅផ្សារបោះដុំបន្លែផ្លែឈេី (ផ្សារដេីមគរថ្មី) ក្រោមការសម្របសម្រួលពី​រដ្ឋបាលរាជធានីភ្នំពេញ​ ដោយទទួលបានអត្ថប្រយោជន៍ជាច្រេីន។ អាជីវករ​ដែលបានស្ម័គ្រចិត្តមក​លក់ដូរនៅផ្សារដេីមគរថ្មី​ បានបង្ហាញពីចំណាប់អារម្មណ៍វិជ្ជមាន​ និងសម្ដែងការពេញចិត្ត​ចំពោះលក្ខខណ្ឌផ្សេងៗ​ ដែលទទួលបានរួមមាន ការអនុគ្រោះថ្លៃឈ្នួលតូបរយៈពេល២ឆ្នាំដំបូង​ ដោយពុំមានប្រាក់កក់ ពុំគិតថ្លៃទឹកភ្លេីងរយៈពេល៦ខែដំបូង​ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រេីនទៀត។

    សូមបញ្ជាក់​ជូនសាធារណៈជនទាំងអស់ជ្រាបថា​ ដេីម្បីលេីកកម្ពស់សោភ័ណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ​ ចាប់ពីថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២៦​ ខាងមុខនេះតទៅ​ រដ្ឋបាលរាជធានីភ្នំពេញ​នឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចេីមផ្លូវ​ និងទ្រូងផ្លូវសាធារណៈ​ នៅមហាវិថីមុនីរ៉េត​ មហាវិថីម៉ៅសេទុង និងតំបន់ជុំវិញផ្សារដេីមគរ​​​ ព្រមទាំងតំបន់ពាក់ព័ន្ធជុំវិញ៕

    ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    Share This Post: