ព័ត៌មានជាតិ
ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ (CMAC) បានបង្ហាញរូបភាពក្រុមការងារកំពុងបោសសំអាតកាកសំណល់អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅប្រាសាទព្រះវិហារ
BY SOMATEY
January 12, 2026
នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦ នេះ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ (CMAC) បានបង្ហាញរូបភាពក្រុមការងារកំពុងបោសសំអាតកាកសំណល់អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅប្រាសាទព្រះវិហារ។

ជាមួយគ្នានេះ ឯកឧត្តមបានបរិយាយថា៖ “ប្រាសាទព្រះវិហារ ជាសម្បត្តិមនុស្សជាតិលេីពិភពលោកនេះ និងជាទីតាំងមានស័ក្តិសិទ្ធិភាព ត្រូវបានរងការទម្លាក់គ្រាប់បែក និងបាញ់ផ្លោងកម្ទេច បំផ្លិចបំផ្លាញដ៍មហាឃោរឃៅព្រៃផ្សៃ ដោយសារការឈ្លានពានបូរណភាពទឹកកម្ពុជាទាំងកំរោលរបស់ថៃ! អ្នកបំផ្លិចបំផ្លាញត្រូវតែមានការទទួលខុសត្រូវ!”។








