ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បញ្ជាក់ជូនភាគីចិន ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ​ ក្នុងការបង្ក្រាបបទល្មើសអនឡាញក្នុងប្រទេស និងការចាប់ខ្លួន និងបញ្ជូនឧក្រិដ្ឋជនទៅប្រទេសកំណើតរបស់ពួក

    BY Nisaiy KN February 1, 2026
    ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បញ្ជាក់ជូនភាគីចិន ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ​ ក្នុងការបង្ក្រាបបទល្មើសអនឡាញក្នុងប្រទេស និងការចាប់ខ្លួន និងបញ្ជូនឧក្រិដ្ឋជនទៅប្រទេសកំណើតរបស់ពួក

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម DAI Bing ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំសាធារណរដ្ឋកូរ៉េ នៅស្ថានទូតចិន ក្នុងទីក្រុងសេអ៊ូល។

    ជំនួនដែលបានធ្វើឡើងនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៦ថ្មីៗនេះ ឯកឧត្តម ឯកអគ្គរាជទូត បានជម្រាបជូន ឯកឧត្តម DAI Bing អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការបង្ក្រាបបទល្មើសអនឡាញក្នុងប្រទេសកម្ពុជា ដោយបានចាប់ខ្លួន និងបញ្ជូនឧក្រិដ្ឋជនទៅប្រទេសកំណើតរបស់ពួកគេដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។

    ឯកឧត្តម DAI Bing បានមានប្រសាសន៍ថា ឯកឧត្តម បានឃើញ និងទទួលស្គាល់នូវកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបបទល្មើសអនឡាញកន្លងមក។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការថែរក្សាទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ក្នុងភាពជាបងប្អូនល្អ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានតំណាងនៃប្រទេសទាំងពីរ នៅសាធារណរដ្ឋកូរ៉េផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: