ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងជំងឺស៊ីតាកូស៊ីស (Psittacosis)

    BY SOMATEY February 7, 2026
    ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងជំងឺស៊ីតាកូស៊ីស (Psittacosis)

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ៧ ខែកុម្ភ: ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសជូនដល់ សាធារណជនឱ្យបានជ្រាបថា ជំងឺស៊ីតាកូ ស៊ីស (Psittacosis) គឺជាជំងឺដ៏កម្រមួយ បង្កដោយបាក់តេរីឈ្មោះ Chlamydia psittaci ដែលជាទូទៅបង្កជំងឺ លើសត្វស្លាប ដូចជា សេក ព្រាប មាន់ និងសត្វបក្សីផ្សេងៗទៀត ទាំងសត្វចិញ្ចឹម និងសត្វព្រៃ។

    មកដល់ពេលនេះ ព្រះរាជាណាចក្រប្រទេសកម្ពុជា មិនទាន់រកឃើញមានជំងឺស៊ីតាកូស៊ីសនៅលើមនុស្ស នៅឡើយទេ។ ក្រសួងសុខាភិបាល បាននិងកំពុងតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់ខ្ពស់ នឹងជូនដំណឹង បន្ថែម ប្រសិនបើមានព័ត៌មានថ្មី។

    Share This Post: