បារាំងនិងកាណាដា បើកស្ថានកុងស៊ុលនៅហ្គ្រីនឡែន ដើម្បីបង្ហាញការគាំទ្រដែនដីស្វយ័តមួយនេះពីការទាមទារចង់បានរបស់អាមេរិក
ហ្គ្រីនឡែន៖ ប្រទេសបារាំង និងកាណាដា បានសម្រចបើកស្ថានកុងស៊ុលរបស់ពួកគេនៅលើដែនដីស្វយ័តហ្រ្គីនឡែនជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៧ ខែកុម្ភៈ។ ការសម្រចបើកស្ថានកុងស៊ុលពីសំណាក់ប្រទេសធំៗទាំង២ នេះ គឺជាការបង្ហាញការគាំទ្រចំពោះហ្រ្គីនឡែនពីការទាមទារចង់បានរបស់សហរដ្ឋអាមេរិក។

គួរររម្លឹកជូនថា គិតត្រឹមពេលនេះដែនដីហ្គ្រីនឡែនគឺជាតំបន់ស្វយ័តមួយរបស់ប្រទេសដាណឺម៉ាក ដែលមានប្រជាពលរដ្ឋកំពុងរស់នៅជាងកន្លះលាននាក់ប៉ុណ្ណោះ។ យ៉ាងណាក្តី ចាប់តាំងពីលោក ដូណាល់ ត្រាំ បានចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីដើមឆ្នាំ២០២៥ មក គឺលោកបានបង្ហាញជំហរយ៉ាងខ្លាំងខ្លាក្នុងការចង់បានដែនដីមួយនេះទៅគ្រប់គ្រង ហើយរហូតមកទល់នឹងពេលនេះអាមេរិកបានដាក់ចេញផែនការសំខាន់ៗជាច្រើនរួចហើយដើម្បីយកហ្គ្រីនឡែនធ្វើជាផ្នែកមួយនៃទឹកដីរបស់ខ្លួន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time