ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃតួកគីយ៉េ ចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការងារបណ្ដុះបណ្ដាល
BY SOMATEY
February 13, 2026
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ២០២៦ នេះបានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Mehmet Saglam អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីយ៉េ អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ នៃរដ្ឋាភិបាលតួកគីយ៉េ ស្តីពីកិច្ចសហប្រតិបត្តិការលើការងារបណ្ដុះបណ្ដាល នៅទីស្តីការក្រសួងមហាផ្ទៃតួកគីយ៉េ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។





ប្រភព ក្រសួងព័ត៍មាន