ព័ត៌មានជាតិ
កម្ពុជា និងតំណាងអង្គទូតនៃសហភាពអឺរ៉ុប ជួបពិភាក្សាគ្នាដោយបានផ្លាស់ប្ដូរទស្សនៈលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា-សហភាពអឺរ៉ុបឱ្យកាន់តែស៊ីជម្រៅ
BY SOMATEY
February 14, 2026
នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមរបស់ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួង។

ក្នុងជំនួប ភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនៈលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា-សហភាពអឺរ៉ុបឱ្យកាន់តែស៊ីជម្រៅ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនភាគីសហភាពអឺរ៉ុបអំពីការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅក្នុងខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្ដូរទស្សនៈអំពីការវិវត្តថ្មីៗនៅក្នុងតំបន់ដែលជាផលប្រយោជន៍រួមគ្នា៕


ប្រភព ក្រសួងព័ត៍មាន