ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ UN-OHRLLS និង UN ESCAP

    BY SOMATEY February 14, 2026
    តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ UN-OHRLLS និង UN ESCAP

    នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានជួបពិភាក្សាការងារជាមួយលោកស្រី Rabab Fatima អគ្គលេខាធិការរង និងជាតំណាងជាន់ខ្ពស់ UN-OHRLLS នៅទីស្នាក់ការអ.ស.ប. ។

    ភាគីទាំងពីរបានពិភាក្សាអំពីការរៀបចំកិច្ចប្រជុំ Asia-Pacific Mid-Term Review of the Doha Programme of Action for the Least Developed Countries ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

    ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ UN-OHRLLS និង UN ESCAP និងភាគីពាក់ព័ន្ធ ដើម្បីធានាថាកិច្ចប្រជុំខាងលើនឹងដំណើរការដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: