ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅរាជធានីភ្នំពេញ រយ:ពេល ៦ថ្ងៃ

    BY SOMATEY March 2, 2026
    កម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅរាជធានីភ្នំពេញ រយ:ពេល ៦ថ្ងៃ

    កម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” ដែលនឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ។ នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. ក្នុងឱកាសអញ្ជើញជាអធិបតីជំនួបពិភាក្សាគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងស្ថាប័នផ្សព្វផ្សាយឯកជនមួយចំនួន នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។

    ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាការធិការកណ្តាល ស.ស.យ.ក. បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ ស្ថិតនៅជាគម្រោងនៅឡើយ ហើយគ្រោងនឹងរៀបចំនៅទីតាំងជាច្រើនរួមមាន រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ផ្លូវថ្មើរជើងចតុមុខ សួនច្បារចាប់ពី Vattanac Capital Lifestyle មកដល់ផ្សាររាត្រី បរិវេណវត្តបទុមវតី បាសាក់លែន និងផ្សារទួលទំពួង។

    ជាមួយគ្នានេះ នៅបរិវេណខ្លះនឹងមានដូចជា តំបន់ត្រជាក់ចិត្ត ការប្រគុំតន្រ្តី តំបន់ពាណិជ្ជកម្ម ។ល។ ដោយឡែកសម្រាប់ភូមិវប្បធម៌ និងមានកម្មវិធីជាច្រើន ដូចជា ល្បែងប្រជាប្រិយ របាំបុរាណ ប្រពៃណី ប្រជាប្រិយ យុទ្ធគុនចម្រុះខ្មែរបុរាណ ការប្រកួតអុកចត្រង្គ សួនមុនីហទ័យ ពិព័រណ៍នគរសង្ក្រាន្ត ពិធីដង្ហែព្រះពុទ្ធបដិមា ស្រង់ព្រះ ដង្ហែក្បួននគរសង្ក្រាន្ត ទាញព្រ័ត្រមិត្តភាពនគរសង្ក្រាន្ត ការប្រកួតអុកយក្ស ។ល។

    សូមជម្រាបជូនថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

    Share This Post: