ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ច្បាស់ហើយ! ប្រតិបត្តិការ “ហុងម៉េង” របស់ Huawei នឹងមកដល់ កម្ពុជា យើងឆាប់ៗនេះ

    BY Khmernote Media June 14, 2019
    ច្បាស់ហើយ! ប្រតិបត្តិការ “ហុងម៉េង” របស់ Huawei នឹងមកដល់ កម្ពុជា យើងឆាប់ៗនេះ

    បច្ចុប្បន្ននេះ ក្រុមហ៊ុន Huawei កំពុងតែសម្រុកធ្វើការអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការ HongMeng ថ្មីរបស់ខ្លួន ដើម្បីបញ្ចេញប្រតិបត្តិការនេះនៅលើស្មាតហ្វូនរបស់ខ្លួននៅខែតុលា ខាងមុខនេះ។ យោងតាមរបាយការណ៍បានឲ្យដឹងថា Huawei បាននាំចេញទូរស័ព្ទ១លានគ្រឿង សម្រាប់ធ្វើតេស្តសាកល្បង និងកំពុងតែញាប់ដៃញាប់ជើងចុះពាណិជ្ជសញ្ញា (trademark) លើឈ្មោះ HongMeng នៅតាមបណ្តាប្រទេសមួយចំនួននៅទូទាំងពិភពលោក។

    ប៉ាតង់ចុងក្រោយបំផុតនៅក្នុងអង្គការទិន្នន័យកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានបង្ហាញថា ការស្នើសុំពាណិជ្ជសញ្ញាឈ្មោះ HongMeng មាននៅតាមបណ្តាប្រទេសមួយចំនួនដូចជាប្រទេសអូស្រ្តាលី កាណាដា កម្ពុជា សហភាពអឺរ៉ុប ឥណ្ឌូណេស៊ីឥណ្ឌា ម៉ិកស៊ិកូ អេស្ប៉ាញស្វ៊ីស និងថៃ។

    កាលពីខែមុន ឈ្មោះពាណិជ្ជសញ្ញា HongMeng ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ ដោយអាជ្ញាធរគ្រប់គ្រងកម្មសិទ្ធិបញ្ញាចិន (CNIPA) ហើយឈ្មោះពាណិជ្ជសញ្ញា HongMeng អាចប្រើប្រាស់បាននៅលើឧបករណ៍ជាច្រើនទាំង ស្មាតហ្វូន Tablet និងកុំព្យួទ័រផងដែរ៕

    អត្ថបទ៖ ឌី
    ប្រភព៖ GSMARENA

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay