ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ទៀ ស្យាម ពន្យល់ករណីប្រេងនៅថៃមានតម្លៃថោកជាងប្រេងនៅខ្មែរ

    BY SOMATEY March 16, 2026
    លោក ទៀ ស្យាម ពន្យល់ករណីប្រេងនៅថៃមានតម្លៃថោកជាងប្រេងនៅខ្មែរ

    នាថ្ងៃទូ ១៦ ខែមីនា ឆ្នាំ ២០២៦ លោក ទៀ ស្យាម ​ប្រធានក្រុមប្រឹក្សាភិបាល ​នៃ​ក្រុមហ៊ុន ភីស ភេត្រូលៀម បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់លោក ប្រាប់ពីមូលហេតុដែល ប្រេងនៅកម្ពុជា និងប្រេងនៅថៃ មានតម្លៃមិនដូចគ្នា។

    ក្នុងនោះ លោកបានសរសេរថា នៅកម្ពុជា ប្រេងដែលយើងប្រើជាទូទៅមាន៖
    • ប្រេងសាំង 92
    • ប្រេងសាំង 95
    • ប្រេងម៉ាស៊ូត (Diesel)
    ប៉ុន្តែនៅប្រទេសថៃ ភាគច្រើនគេប្រើប្រេងប្រភេទផ្សេង ដូចជា៖
    • Gasohol 91
    • Gasohol 95
    • E20
    • E85
    • Diesel B7 / B20
    ប្រេងប្រភេទទាំងនេះខុសពីប្រេងដែលយើងប្រើនៅកម្ពុជា ហើយតម្លៃក៏ខុសគ្នាផងដែរ។ ដូច្នេះហើយ ពេលខ្លះបងប្អូនជាច្រើនឃើញថា ប្រេងនៅថៃមើលទៅថោកជាង។
    ហេតុអ្វីបានជាប្រេងនៅថៃថោកជាង?
    ព្រោះប្រេងប្រភេទ Gasohol ឬ Diesel B7 / B20 មានការលាយជាមួយសារធាតុផ្សេងៗ ដូចជា
    • Ethanol (សម្រាប់ Gasohol)
    • Biodiesel (សម្រាប់ Diesel)
    Ethanol អាចផលិតពីដំណាំដូចជា អំពៅ ឬ ដំឡូងមី ដូច្នេះវាមានថ្លៃដើមថោកជាងប្រេងសាំងធម្មតា ហើយអាចធ្វើឱ្យតម្លៃលក់ទាបជាងបាន។
    តើវាមានភាពខុសគ្នាយ៉ាងដូចម្តេច?
    មូលដ្ឋានប្រេងនៅតែដូចគ្នា ប៉ុន្តែព្រោះមានការលាយ ethanol ចូល
    • អាចធ្វើឱ្យការប្រើប្រាស់ប្រេងច្រើនជាងបន្តិច
    • រថយន្តចាស់ៗខ្លះអាចត្រូវការកែប្រែប្រព័ន្ធប្រេង
    ប៉ុន្តែបច្ចុប្បន្ននេះ រថយន្តសម័យថ្មីភាគច្រើនអាចប្រើប្រេងប្រភេទនេះបានរួចហើយ។
    ហេតុអ្វីបានជាកម្ពុជាមិនប្រើប្រេងបែបនេះ?
    ការប្រើប្រេងប្រភេទនេះត្រូវការរចនាសម្ព័ន្ធជាច្រើន ដូចជា
    • រោងចក្រចម្រាញ់ប្រេង
    • ការផលិត Ethanol ក្នុងប្រទេស
    • ប្រព័ន្ធលាយប្រេងក្នុងបរិមាណធំ
    សរុប
    តាមពិត តម្លៃប្រេងនៅកម្ពុជា មិនមែនថ្លៃជាងប្រទេសផ្សេងៗទេ ប៉ុន្តែប្រទេសខ្លះប្រើវិធី លាយ ethanol ឬ biodiesel ដើម្បីកាត់បន្ថយថ្លៃដើម។
    ហើយនេះជាមូលហេតុដែលធ្វើឱ្យតម្លៃប្រេងរបស់ពួកគេមើលទៅថោកជាង។

    ប្រភព លោក ទៀ ស្យាម

    Share This Post: