ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍ បានជូនដំណឹងអំពីកម្មវិធីការប្រកួតប្រជែងថតវីដេអូអំពីព្រឹត្តិការណ៍សមរាត្រីអង្គរ(Equinox Angkor) ក្រោមប្រធានបទ “អច្ឆរិយភាពអង្គរ”ដោយប្រើប្រាស់ទូរសព្ទដៃ

    BY SOMATEY March 19, 2026
    ក្រសួងទេសចរណ៍ បានជូនដំណឹងអំពីកម្មវិធីការប្រកួតប្រជែងថតវីដេអូអំពីព្រឹត្តិការណ៍សមរាត្រីអង្គរ(Equinox Angkor) ក្រោមប្រធានបទ “អច្ឆរិយភាពអង្គរ”ដោយប្រើប្រាស់ទូរសព្ទដៃ

    នាថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ នេះ​ ក្រសួងទេសចរណ៍ បានជូនដំណឹងអំពីកម្មវិធីការប្រកួតប្រជែងថតវីដេអូអំពីព្រឹត្តិការណ៍សមរាត្រីអង្គរ(Equinox Angkor) ក្រោមប្រធានបទ “អច្ឆរិយភាពអង្គរ”ដោយប្រើប្រាស់ទូរសព្ទដៃ។

    ក្នុងនោះ ក្រសួងទេសចរណ៍ បានបន្ថែមថា ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបភ្ញៀវជាតិ អន្តរជាតិ និងសាធារណជនទាំងអស់ឱ្យបាន ជ្រាបថា “ព្រឹត្តិការណ៍សមរាត្រីអង្គរ Equinox Angkor” ឆ្នាំ២០២៦ ដែលត្រូវបានស្គាល់ថា ជាបាតុភូត ព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កើតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរបន្សល់ទុកដល់មនុស្សជាតិបានឃើញ និងយល់អំពីជំនឿ និងវិទ្យាសាស្ត្រពិតបង្កើត បាននូវភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនា និងផ្តិតយកអនុស្សាវរីយ៍ ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍សមរាត្រីនឹងកើតមានឡើងពីរដងក្នុងមួយឆ្នាំ ដោយនៅ រដូវប្រាំង (Vernal Equinox) ចាប់ពីថ្ងៃទី២១-២៣ ខែមីនា និងរដូវវស្សា (Autumnal Equinox) ចាប់ពី ថ្ងៃទី២១-២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ។

    ដើម្បីជំរុញផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្រសួងទេសចរណ៍នឹងរៀបចំកម្មវិធីការប្រកួតប្រជែង ថតវីដេអូអំពីព្រឹត្តិការណ៍សមរាត្រីអង្គរ (Equinox Angkor) ក្រោមប្រធានបទ “អច្ឆរិយភាពអង្គរ” ដោយប្រើ ប្រាស់ទូរសព្ទដៃ។

    លក្ខខណ្ឌនៃការចូលរួមប្រកួត៖

    ១. ត្រូវចុះឈ្មោះតាមរយៈស្កេនQR Codeខាងក្រោម ដើម្បីស្នើសុំចូលរួមប្រកួត

    ២. ការចូលរួមប្រកួតត្រូវប្រើប្រាស់ទូរសព្ទដៃ និងថតដោយខ្លួនផ្ទាល់

    ៣. ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៦ (វីដេអូដាក់ប្រកួតត្រូវមានរយៈពេល ចន្លោះពី១:៣០នាទី ទៅ២:០០នាទី)

    ៤. បេក្ខជនត្រូវផ្ញើរវីដេអូតាមរយៈលីង ៖ https://bit.ly/VideoEquinoxAngkorContest

    ៥. រយៈពេលនៃការទទួលវីដេអូ មានចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមីនា ២០

    ៦. ជ័យលាភីមានចំនួន ៥រូប នឹងទទួលបានប្រាក់រង្វាន់៖ ជ័យលាភីលេខ១ ទទួលបានបទន EMSAL ជ័យលាភីលេខ២ ទទួលបានចំនួន ១.៥លានរៀល, ជ័យលាភីលេខ៣ ទទួលបានចំនួន១មានរៀល ជ័យលាភីលេខ៤ ទទួលបានចំនួន ៨០ម៉ឺនរៀល និងជ័យលាភីលេខ៥ ទទួលបានចំនួន ៦០ម៉ឺន។

    Share This Post: