ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងពាណិជ្ជកម្ម៖ ជូនដំណឹងស្ដីពីការរៀបចំពិព័រណ៍គ្រឿងសមុទ្រលើកទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១-៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុង Chennai ប្រទេសឥណ្ឌា

    BY Nisaiy KN May 3, 2026
    ក្រសួងពាណិជ្ជកម្ម៖ ជូនដំណឹងស្ដីពីការរៀបចំពិព័រណ៍គ្រឿងសមុទ្រលើកទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១-៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុង Chennai ប្រទេសឥណ្ឌា

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក- លោកស្រី ជាពាណិជ្ជករ និងសាធារណជនទូទៅឱ្យបានជ្រាបថា ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌានឹង រៀបចំ “ពិព័រណ៍គ្រឿងសមុទ្រលើកទី២ (The Secord Edition of Seafood Expo Bharat – SEB 2026) » ពី ថ្ងៃទី១-៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុង Chennai រដ្ឋ Tamil Nadu ប្រទេសឥណ្ឌា។

    ពិព័រណ៍នេះនឹងមានស្តង់ចំនួន៣២៥ ហើយរំពឹងថាមានគណៈប្រតិភូធុរកិច្ចឥណ្ឌា និងបរទេសចូលរួម ប្រមាណ៥០០០នាក់។ បន្ថែមពីនេះ កម្មវិធីក៏នឹងរៀបចំជូនគណៈប្រតិភូចូលរួម កម្មវិធីជំនួបធុរកិច្ច ទស្សនកិច្ច រោងចក្រកែច្នៃគ្រឿងសមុទ្រ និងកសិដ្ឋានជលផលផងដែរ។ ក្នុងន័យនេះ ភាគីឥណ្ឌាបានអញ្ជើញក្រុមហ៊ុននាំចូល គ្រឿងសមុទ្រចំនួន១០ និងអ្នកចូលរួមតាំងពិព័រណ៍ចំនួន១០ស្តង់ផ្សេងទៀត ក្នុងផ្នែក seafood processors, aquaculture and processing machinery manufacturers, aquaculture/processing input supplier សម្រាប់ចូលរួមរៀបចំពន្លាកម្ពុជា នៅក្នុងព្រឹត្តិការណ៍ខាងលើផងដែរ។ ភាគីឥណ្ឌានឹងទទួលចេញថ្លៃសំបុត្រ យន្តហោះទៅ-មក មិនលើស២០០០ដុល្លារអាមេរិក (សម្រាប់តែមួយនាក់ក្នុងមួយក្រុមហ៊ុន) ការស្នាក់នៅ និង ការធ្វើដំណើរក្នុងស្រុក សម្រាប់តំណាងក្រុមហ៊ុននាំចូលគ្រឿងសមុទ្រ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: