ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ពែកមី បង្ហោះសារចាក់ដោត ថាជាតិនេះខ្លួនគ្មានវាសនា កាប់បំផ្លាញព្រៃឈេី ដើម្បីធ្វើឧកញ៉ា ដូចគេនោះទេ

    BY Khmernote Media June 16, 2019
    ពែកមី បង្ហោះសារចាក់ដោត ថាជាតិនេះខ្លួនគ្មានវាសនា កាប់បំផ្លាញព្រៃឈេី ដើម្បីធ្វើឧកញ៉ា ដូចគេនោះទេ

    កាលពីពេលថ្មីៗនេះ នាយពែកមី ដែលជាតារាកំប្លែងល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ CTN និងជាតារាចម្រៀងល្បីឈ្មោះមួយរូបប្រចាំប្រទេសកម្ពុជា បានចុះទៅដល់ទឹកដីខេត្តព្រៃវែង ដើម្បីធ្វើការដាំកូនឈើ ជាមួយថ្នាក់ដឹកនាំខេត្ត ក៏ដូចជាយុវជនជាច្រើនរូបទៀតផងដែរ។ ក្នុងឱកាសនោះដែរ តារាកំប្លែងល្បីឈ្មោះ បានសំដីរូបនេះក៏បានបង្ហោះសារចាក់ដោតមួយធ្វើអោយផ្អើលពេញបណ្តាញសង្គម Facebook តែម្តង ដោយលោកថាខ្លួនគ្មានវាសនា កាប់បំផ្លាញព្រៃឈើ ដើម្បីធ្វើជាឧកញ៉ា ដូចគេនោះទេនៅក្នុងជាតិនេះ ព្រោះព្រៃទាំងនោះត្រូវគេកាប់បំផ្លាញអស់ហើយ ចំណែកឯលោកទើបតែដាំ មិនដឹងថ្ងៃណាដើមឈើនោះធំ នឹងបានកាប់នោះឡើយ។

    នាយពែកមី បានរៀបរាប់ថា៖ “គេកាប់ព្រៃធ្វេីឧកញ៉ាអស់ហេីយ​ យេីងទេីបនឹងចាប់ផ្តេីមដាំ​ ដឹងកាលណាបានកាប់​ មេីលទៅជាតិនឹងគ្មានវាសនាបានបំផ្លាញព្រៃឈេីនឹងគេទេមេីលទៅ”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay