ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាពូសាច់ថ្លៃ ចាប់ជំរិតកុមារីអាយុ៥ឆ្នាំ បណ្តាលឲ្យបាត់បង់ជីវិត ព្រោះគំនុំថាម្តាយកុមារីមើលងាយ និងមិនព្រមឱ្យខ្ចីលុយ

    BY SOMATEY May 11, 2026
    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាពូសាច់ថ្លៃ ចាប់ជំរិតកុមារីអាយុ៥ឆ្នាំ បណ្តាលឲ្យបាត់បង់ជីវិត ព្រោះគំនុំថាម្តាយកុមារីមើលងាយ និងមិនព្រមឱ្យខ្ចីលុយ

    កណ្ដាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្ដាលឱ្យជនរងគ្រោះស្លាប់) លើកុមារីអាយុ ៥ ឆ្នាំម្នាក់ នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

    ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង។

    ជនរងគ្រោះមានឈ្មោះ រតនា ម៉េងស៊ីម ភេទស្រី អាយុ ៥ ឆ្នាំ មានទីលំនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ តាមការបញ្ជាក់ពីសមត្ថកិច្ច កុមារីរងគ្រោះតែងតែត្រូវឪពុកម្តាយនាំទៅលេងជីដូនជីតានៅស្រុកកំណើតរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ។

    ជនសង្ស័យឈ្មោះ គីម វណ្ណា ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវជាពូសាច់ថ្លៃរបស់គ្រួសារជនរងគ្រោះ។ ការធ្វើតេស្តទឹកនោមរកសារធាតុញៀនបង្ហាញលទ្ធផលអវិជ្ជមាន។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពនេះតែម្នាក់ឯង។ មូលហេតុ ដោយសារតែមានគំនុំផ្ទាល់ខ្លួន ដោយអះអាងថា ម្តាយរបស់ជនរងគ្រោះធ្លាប់មើលងាយក្រុមគ្រួសាររបស់ខ្លួន និងមិនព្រមឱ្យខ្ចីប្រាក់។

    សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ទូរសព្ទដៃម៉ាក Nokia មួយគ្រឿង និងទូរសព្ទដៃម៉ាក OPPO មួយគ្រឿង ដែលជារបស់ជនសង្ស័យ។

    បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងកំពុងត្រូវបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay