ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យមចំនួន ៣៥៩ លានដុល្លារ ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥

    BY SOMATEY May 12, 2026
    ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យមចំនួន ៣៥៩ លានដុល្លារ ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥

    ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា (ADB Cambodia) បានបញ្ជាក់លើបណ្តាញសង្គមការងារផ្លូវការរបស់ខ្លួន នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះថា ADB គឺជាប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតមួយរបស់ ប្រទេសកម្ពុជា ដោយផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យមចំនួន ៣៥៩ លានដុល្លារ ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥។

    ប្រភពដដែល បានបន្តថា យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាថ្មីរបស់ ADB ឆ្នាំ ២០២៤-២០២៨ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពសំដៅ កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០។

    គួរជម្រាបជូនថា ក្នុងអំឡុងពេលពិធីជប់លៀងអាហារពេលល្ងាចដែលរៀបចំដោយលោក Ferdinand Romualdez Marcos Jr ប្រធានាធិបតីហ្វីលីពីន និងជាប្រធានអាស៊ានឆ្នាំ ២០២៦ និងលោកស្រីទីមួយ Louise Araneta-Marcos នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ នៅទីក្រុង Cebu ប្រទេសហ្វីលីពីន នៅថ្ងៃទី ៨ ខែឧសភា លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានជួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការគាំទ្រកម្ពុជាជម្នះភាពមិនប្រាកដប្រជាជាសកល ស្របពេលដែលជំរុញអាទិភាពអភិវឌ្ឍន៍ជាតិ។

    លោក បានសរសេរនៅលើបណ្តាញ LinkedIn របស់ខ្លួនថា «កម្ពុជាបន្តវឌ្ឍនភាពនៃការអភិវឌ្ឍដ៏រឹងមាំ។ ខ្ញុំបានជួបពិភាក្សាការងារប្រកបដោយផលិតភាពខ្ពស់ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរសម្តេចចំពោះសមិទ្ធិផលទាំងនេះ និងអរគុណសម្តេចចំពោះភាពជាដៃគូយូរអង្វែងរវាងកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី។ ខណៈដែលយើងឆ្លងកាត់វិបត្តិសកលរួម ADB ត្រៀមខ្លួនជាស្រេចដើម្បីបង្កើនការគាំទ្ររបស់យើង»។

    ប្រភព ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay