មន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប អាចទទួលយកការពិនិត្យវាស់កម្រិតនៃការមើលឃើញ និងជំងឺទឹកដក់ក្នុងភ្នែក បានដោយឥតគិតថ្លៃ រយៈពេល ២ថ្ងៃ នៅមន្ទីរពេទ្យ អន្តរជាតិ មិត្តភាព អង្គរជប៉ុន
(ខេត្តសៀមរាប)៖ នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ នេះ រដ្ឋបាលខេ្តសៀមរាប បានចេញសេចក្ដីជូនដំណឹងថា មន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប អាចទទួលយកការពិនិត្យវាស់កម្រិតនៃការមើលឃើញ និងជំងឺទឹកដក់ក្នុងភ្នែក បានដោយឥតគិតថ្លៃ រយៈពេល ២ថ្ងៃ នៅមន្ទីរពេទ្យ អន្តរជាតិ មិត្តភាព អង្គរជប៉ុន។

ក្នុងសេចក្ដីជូនដំណឹងនេះដែរ រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់់ឱ្យដឹងថា សម្រាប់ការពិនិត្យវាស់កម្រិតនៃការមើលឃើញ និងជំងឺទឹកដក់ក្នុងភ្នែក ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យ អន្តរ មិត្តភាព អង្គរជប៉ុន ស្ថិតក្នុងភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប អន្តរជាតិ នឹងរៀបចំកម្មវិធីឡើងនៅថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៦ ចាប់ពីម៉ោង ៨៖៣០ នាទីព្រឹក រហូតដល់ម៉ោង ១៦៖០០ នាទីរសៀល ស្ថិតនៅបរិវេណមន្ទីរពេទ្យ អន្តរជាតិ មិត្តភាព អង្គរជប៉ុន ដែលមានទីតាំងស្ថិតនៅភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។ សម្រាប់ការពិនិត្យវាស់កម្រិតនៃការមើលឃើញ និងជំងឺទឹកដក់ក្នុងភ្នែក តាមកាលបរិច្ឆេទ និងទីតាំងដែលបាន បញ្ជាក់ខាងលើ។ ព័ត៌មានលម្អិតសូមទំនាក់ទំនាក់ទូរសព្ទលេខ ០៧៦ ៦៧៧៧ ៨៧៩ / ០៨៧ ៧៨៩ ១៥០ ឬ ០៩៧ ៧៧៩៩ ៨៨២៕

ប្រភព៖ រដ្ឋបាលខេ្តសៀមរាប