ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រទានសារលិខិតជូន ឯកឧត្តម XI JINPING ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន

    BY Nisaiy KN May 17, 2026
    ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រទានសារលិខិតជូន ឯកឧត្តម XI JINPING ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រទានសារលិខិតជូន ឯកឧត្តម XI JINPING ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។

    ដូចមានខ្លឹមសារខាងក្រោម៖

    ជូន ឯកឧត្តម XI JINPING ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន,ឯកឧត្តមប្រធានាធិបតី ជាទីគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត។

    ខ្ញុំ មានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានទទួលនូវសារលិខិតរបស់ ឯកឧត្តមប្រធានាធិបតី ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ ថ្វាយសព្ទសាធុការពរជ័យ ចំពោះខ្ញុំ បានឆាប់ជាសះស្បើយពីព្រះរោគា និងក្នុងឱកាសខួបចម្រើនព្រះជន្មវស្សាខ្ញុំ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

    ខ្ញុំ មានជំនឿយ៉ាងមុតមាំថា ប្រជាជាតិយើងទាំងពីរ នឹងចងចាំជានិច្ចនូវមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការផ្លាស់ប្តូរទស្សនកិច្ចផ្លូវរដ្ឋ ផ្លូវការរបស់ថ្នាក់ដឹកនាំ នៃប្រទេសយើងទាំងពីរ ដើម្បីបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រយុគសម័យថ្មី និងសហគមន៍វាសនារួមមនុស្សជាតិរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

    ខ្ញុំ សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត ជូន ឯកឧត្តមប្រធានាធិបតី ដែលបានផ្តល់នូវមហាកិត្តិយស ចាត់សាស្ត្រាចារ្យវេជ្ជបណ្ឌិតឯកទេសល្បីៗ ជំនាញៗ ពោរពេញដោយបទសោធន៍ខ្ពស់ នៃមន្ទីរពេទ្យប៉េកាំង ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះព្រះរាជសុខភាពន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង ខ្ញុំ។

    ខ្ញុំ សូមជូនពរ ឯកឧត្តមប្រធានាធិបតី និងលោកជំទាវធំ សូមបានប្រកបនូវសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូរណ៍ វិបុលសុខគ្រប់ប្រការ និងទទួលបាននូវមហាជ័យជម្នះថ្មីៗទៀត ក្នុងការដឹកនាំសាធារណរដ្ឋប្រជាមានិតចិនដ៏រុងរឿង ។
    សូម ឯកឧត្តមប្រធានាធិបតី មេត្តាទទួលនូវសេចក្ដីគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay