ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីប្រៃសណីយ៍៖ សាកលវិទ្យាល័យរដ្ឋទាំងអស់នៅកម្ពុជា កំពុងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

    BY soknita May 18, 2026
    រដ្ឋមន្ត្រីប្រៃសណីយ៍៖ សាកលវិទ្យាល័យរដ្ឋទាំងអស់នៅកម្ពុជា កំពុងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា កាលពីពេលថ្មីៗនេះ បានបញ្ជាក់ឱ្យដឹងថា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា សាកលវិទ្យាល័យរដ្ឋទាំងអស់នៅកម្ពុជា កំពុងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីផ្ទៀងផ្ទាត់ឯកសារផ្លូវការឱ្យកាន់តែលឿន ងាយស្រួល និងមានសុវត្ថិភាព។

    ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ត្រឹមត្រូវតាមថ្នាល់ផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ឯកឧត្តម ជា វ៉ាន់ដេត បានឱ្យដឹងថា ក្នុងចំណោមក្រសួងចំនួន២៦ គឺមាន២៤ហើយ ដែលប្រើប្រាស់ថ្នាលឌីជីថល verify.gov.kh ក្នុងការផ្តើមសេវាសាធារណ:ជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្តថា ការប្រើប្រាស់ ថ្នាល verify.gov.kh ធ្វើឱ្យក្រសួងអប់រំ យុវជន និងកីឡាចំណេញថវិកាជាង៦លានដុល្លារក្នុងមួយឆ្នាំ លើការប្រើ «វិញ្ញាបនបត្រ និង សញ្ញាបត្របាក់ឌុប»។ សព្វថ្ងៃ ក្រសួងប្រៃសណីយ៍កំពុងពង្រីកវិសាលភាពនៃការប្រើប្រាស់ថ្នាលនេះ ក្នុងវិស័យឯកជនបន្ថែមទៀត។

    ឯកឧត្តមបានបន្តទៀតថា Verify.gov.kh ជាថ្នាលផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារពាណិជ្ជកម្ម និងឯកសារផ្លូវការនានាបានដោយមិនតម្រូវឱ្យមានឯកសារច្បាប់ដើម ឬការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសអ្វីឡើយ។ ថ្នាលនេះ បានឈ្នះមេដាយមាសលើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី ១ ខែកុម្ភៈ។ នេះជាលើក ទីមួយ ដែលកម្ពុជាបានឈ្នះមេដាយមាសលើផ្នែកដំណោះស្រាយ ឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន៕

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay