ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន Smart Axiata និង Canadia Group ចាប់ដៃសហការ ជំរុញបរិវត្តកម្មឌីជីថលសម្រាប់ អតិថិជន សហគ្រាស និងធុរកិច្ចនៅកម្ពុជា

    BY Liny01 May 19, 2026
    ក្រុមហ៊ុន Smart Axiata និង Canadia Group ចាប់ដៃសហការ ជំរុញបរិវត្តកម្មឌីជីថលសម្រាប់ អតិថិជន សហគ្រាស និងធុរកិច្ចនៅកម្ពុជា

    ភ្នំពេញ៖ កាលពីថ្ងៃទី18 ខែឧសភា ឆ្នាំ2026 ក្រុមហ៊ុន Smart Axiata បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Canadia Group រួមមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងក្រុមហ៊ុន កាណាឌីយ៉ា អុីនវេសមិន ហូលឌីង ភីអិលស៊ី (CIH) ដើម្បីសហការជំរុញបរិវត្តកម្មឌីជីថល បង្កើនការតភ្ជាប់ និងធ្វើការរួមគ្នាលើនវានុវត្តន៍ផ្នែកបច្ចេកវិទ្យាថ្មីៗ នៅទូទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធយ៉ាងសម្បូរបែបរបស់ Canadia។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការដោយ ឧកញ៉ា វេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប និងលោក Ritesh Kumar Singh នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata។

    ភាពជាដៃគូនេះ ជាការបញ្ចូលគ្នានូវជំនាញឯកទេសរបស់ក្រុមហ៊ុន Smart ក្នុងការផ្ដល់នូវសេវាទូរគមនាគមន៍ សេវាកម្មឌីជីថល និងដំណោះស្រាយព័ត៌មានវិទ្យា៍ (ICT) រួមបញ្ចូលគ្នា ជាមួយនឹងវត្តមានដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Canadia Group នៅក្នុងវិស័យធនាគារ អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យពាណិជ្ជកម្ម។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរមានគោលបំណងលើកកម្ពស់ការគ្របដណ្ដប់នៃប្រព័ន្ធឌីជីថល លើកកម្ពស់បទពិសោធន៍របស់អតិថិជន និងគាំទ្រដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។
    បន្ថែមពីលើសន្ទុះនៃការរីកចម្រើននៃមជ្ឈមណ្ឌល Connexion និងកោះពេជ្រ ដែលជាតំបន់សក្តានុពលសម្រាប់ធុរកិច្ចថ្មី (Startups) សហគ្រិន និងសហគ្រាសអន្តរជាតិ ភាពជាដៃគូនេះមានគោលបំណងលើកកម្ពស់បទពិសោធន៍សម្រាប់អាជីវកម្ម និងអ្នកស្នាក់នៅ គ្រប់គម្រោងនានារបស់ OCIC តាមរយៈការពង្រឹងការតភ្ជាប់ ការរួមបញ្ចូលនូវដំណោះស្រាយឆ្លាតវៃ និងការបង្កើតនូវនវានុវត្តន៍ថ្មីៗ។

    លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះការច្នៃប្រឌិតថ្មីៗក្នុងប្រតិបត្តិការទាំងមូល៖

    «ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់យើង ក្នុងការបង្កើតបទពិសោធន៍ដែលមានការតភ្ជាប់កាន់តែល្អប្រសើរ និងកាន់តែរលូន សម្រាប់រាល់គម្រោងអភិវឌ្ឍន៍ និងសហគមន៍របស់យើង។ ដោយពឹងផ្អែកលើសមត្ថភាពឌីជីថលរបស់ក្រុមហ៊ុន Smart យើងនឹងអាចគាំទ្រអាជីវកម្ម ស្ថាបនិក និងសហគ្រិន នៅគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្ម ឧស្សាហកម្ម និងលំនៅឋានរបស់ OCIC ព្រមទាំងគាំទ្រដល់ការរីកលូតលាស់នៃប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា។»

    បន្ថែមពីនេះ ភាពជាដៃគូនេះក៏ផ្តោតលើការគាំទ្រនូវអ្នកបង្កើតនវានុវត្តន៍ជំនាន់ថ្មី ដោយរួមមានកិច្ចផ្តួចផ្តើមថ្មី តាមរយៈសកម្មភាពនានាដូចជា មូលនិធិ Canadia Impact Fund និង មជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិន Smart Startup Space រួមទាំងការបន្តអភិវឌ្ឍន៍ទីតាំងនានា ដែលគំនិតច្នៃប្រឌិត និងសហគ្រិនអាចពង្រីកសក្តានុពលបាន។

    «កិច្ចសហការនេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងផ្តល់នូវអត្ថប្រយោជន៍ និងគុណតម្លៃដ៏មានអត្ថន័យ ដែលជួយទៅដល់ការរស់នៅប្រចាំថ្ងៃរបស់អតិថិជន» តាមរយៈប្រសាសន៍របស់លោក Dominic Notario ជានាយកប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា ដែលជាក្រុមហ៊ុនមួយដំណើរការក្រោមក្រុមហ៊ុន កាណាឌីយ៉ា អ៊ីនវេសមិន ហូលឌីង ភីអិលស៊ី (CIH)។ «តាមរយៈការរួមបញ្ចូលគ្នានូវចំណុចខ្លាំងរបស់ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ស្មាតអាស្សាតា យើងបានឃើញឱកាសដ៏រឹងមាំក្នុងការសហការលើចំណុចគោលសំខាន់ៗ រួមទាំងដំណោះស្រាយទូទាត់តាមឌីជីថល ការផ្តល់ជូនរួមគ្នា និងកម្មវិធីផ្តល់រង្វាន់ជូនអតិថិជន (loyalty program) ក៏ដូចជាភាពជាដៃគូទៅលើប្រព័ន្ធអេកូឡូស៊ី ដែលនឹងបង្កើនបទពិសោធន៍របស់អតិថិជនឲ្យកាន់តែប្រសើរបន្ថែមទៀតនៅទូទាំងប្រទេសកម្ពុជា»។

    លោក Ritesh Kumar Singh នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ភាពជាដៃគូនេះ តំណាងឱ្យជំហានឆ្ពោះទៅមុខដ៏មានអត្ថន័យ ដើម្បីផ្តល់នូវដំណោះស្រាយឌីជីថលប្រកបដោយបរិយាបន្ន សម្រាប់ប្រជាជនកម្ពុជា។ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន Canadia Investment Holding យើងចង់ឱ្យអតិថិជនអាចទទួលបានសេវាកម្មរបស់យើងបានកាន់តែរលូន និងផ្ដល់គុណប្រយោជន៍កាន់តែសម្បូរបែប។ យើងនឹងបន្តបង្កើតឱកាសថ្មីៗដើម្បីឱ្យបុគ្គល អាជីវកម្ម និងសហគមន៍អាចចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនរបស់កម្ពុជា។»

    លើសពីកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ភាពជាដៃគូនេះមានគោលបំណងជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មឱ្យកាន់តែទូលំទូលាយ តាមរយៈការច្នៃប្រឌិតបង្កើតថ្មីរួមគ្នា ការចែករំលែកចំណេះដឹង និងកិច្ចសហការឆ្លងវិស័យ ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃធុរកិច្ចថ្មី សហគ្រាសធុនតូច និងមធ្យម (SMEs) និងសេដ្ឋកិច្ចឌីជីថលដ៏ទូលំទូលាយរបស់កម្ពុជា។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay