ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Huawei Mate 30 Pro នឹងមានល្បឿនអេក្រង់រហូតដល់ 90Hz និងមានកាមេរ៉ាទាំងអស់៦គ្រាប់

    BY Khmernote Media June 17, 2019
    Huawei Mate 30 Pro នឹងមានល្បឿនអេក្រង់រហូតដល់ 90Hz និងមានកាមេរ៉ាទាំងអស់៦គ្រាប់

    កាលពីពេលថ្មីៗនេះ លេចព័ត៌មានអំពីលក្ខណៈសម្បត្តិរបស់ Huawei Mate 30 Pro ដែលមានអេក្រង់ 6.71-inch ប្រភេទ AMOLED ហើយយោងតាមព័ត៌មានលេចចេញពីប្រទេសចិនបានឲ្យដឹងថា អេក្រង់របស់ Mate 30 Pro មានល្បឿន refresh rate រហូតដល់ 90Hz ដូចគ្នានឹង OnePlus 7 Pro ដែរ។

    យោងតាមរូបភាពលេចធ្លាយបង្ហាញថា Mate 30 Pro មានអេក្រង់កោងសងខាង ថែមទាំងមានប្រជ្រុយធំ១នៅកែងអេក្រង់ សម្រាប់បំពាក់កាមេរ៉ាខាងមុខចំនួន២គ្រាប់។ ចំណែកឯផ្នែកខាងក្រោយវិញ ស្មាតហ្វូននេះមានកាមេរ៉ាចំនួន៤គ្រាប់ ហើយវាមានសមត្ថភាពអាចពង្រីក optical zoom បាន៥ដង និង digital zoom បាន ៥០ដង។

    តាមរយៈព័ត៌មានចចាមអារាមបានឲ្យដឹងថា Mate 30 Pro នឹងបំពាក់បន្ទះឈីប Kirin 985 បំពាក់ដោយបច្ចកវិទ្យា 5G ប្រើបច្ចេកវិទ្យាស្កែនក្រយ៉ៅដៃលើអេក្រង់ និងមានកម្លាំងថ្ម 4,200mAh ជាមួយឆ្នាំងសាកល្បឿនលឿន 55W។ Mate 30 Pro ទំនងជាបង្ហាញខ្លួននៅខែតុលា ខាងមុខនេះ៕

    អត្ថបទ៖ ឌី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay