មហាជនភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញ ស្វែង សុជាតា មួយភ្លែតសោះអាចសម្តែងចេញតួបានច្រើនទម្រង់ ទាំងកម្សត់ កាចឆ្នាស់ និងកំប្លែង
- June 17, 2019
តារាសម្តែងពោរពេញដោយទេពកោសល្យ អ្នកនាង ស្វែង សុជាតា ទទួលបានការកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យសិល្បៈសម្ដែងជាយូរណាស់មកហើយ។ តារាស្រីរូបនេះ ត្រូវបានទស្សនិកជនទទួលស្គាល់ថា ជាតារាស្រីជើងចាស់មួយរូបដែលមានទេពកោសល្យខ្ពស់ក្នុងការសម្ដែង មិនថាជាតួកាចឆ្នាស់ ឬតួស្លូតបូតកម្សត់នោះឡើយ ដែលជាហេតុធ្វើឲ្យអ្នកនាងអាចឈានជើងចូលសម្ដែងក្នុងវិស័យភាពយន្តហូលីវូដបានយ៉ាងងាយ និងជាពិសេសថ្មីៗនេះអ្នកនាងក៏កំពុងតែធ្វើការថតខ្សែភាពយន្តជាមួយនឹងតារាហុងកុងផងដែរ។
ក្នុងនោះកាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូនៅក្នុងកម្មវិធីសម្ភាសន៍ 3fun ដែលអ្នកនាង ស្វែង សុជាតា បានបង្ហាញទេពកោសល្យក្នុងការសម្តែងដោយមួយរំពេចសោះតារាជើងចាស់រូបនេះបានផ្លាស់ប្តូរទឹកមុខក្លាយជាតួអង្គផ្សេងៗពីគ្នា។ ក្រោយពីបានបង្ហាញទេពកោសល្យដល់មហាជនបែបនេះ អ្នកគាំទ្ររបស់អ្នកនាងជាច្រើនបានសម្តែងការកោតសរសើរ និងបានលើកឡើងថាកម្ររកបានអ្នកដែលមានទេពកោសល្យដូចអ្នកនាង ស្វែង សុជាតាណាស់៕ សូមទស្សនាវីដេអូនៅខាងក្រោម៖




វីដេអូ៖ 3fun/ ousa sin
ដោយ៖ ណារ៉ែន
- Share This Post:






