បច្ចេកវិទ្យា

សាកកម្លាំងគ្នារវាង OPPO Reno 10x Zoom ជាមួយនឹង iPhone Xs Max ចង់ដឹងថាតើមួយណាលឿនជាង?

BY
Khmernote Media
June 17, 2019

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន OPPO ទើបតែដាក់បង្ហាញនូវកំពូលស្មាតហ្វូនថ្មីរបស់ខ្លួនគឺ Reno 10x Zoom ដែលបំពាក់សុទ្ធតែកម្លាំងម៉ាស៊ីនកំពូលៗ។ OPPO Reno 10x zoom រត់ដោយបន្ទះឈីប Snapdragon 855 មានអេក្រង់ខាងមុខពេញលាតដល់គែម មិនមានក្បាលឆកឡើយ ទំហំ 6.6 អ៉ីញ FHD+ ហើយបំពាក់ដោយកាមេរ៉ាខាងក្រោយ 3គ្រាប់ ដែលមួយទំហំ 48MP សម្រាប់ថតទូលាយធម្មតា មួយទៀតទំហំ 13MP សម្រាប់ថត telephoto ដែលអាច zoom optical បាន 5ដង, zoom hybrid បាន 10ដង និង zoom digital បានដល់ 60ដង និងកាមេរ៉ាមួយគ្រាប់ទៀតទំហំ 8MP សម្រាប់ថតប្លង់ទូលាយខ្លាំង ultra-wide angle។ រីឯកាមេរ៉ាមុខវិញមានទំហំ 16MP បង្កប់នៅក្នុងតួខ្លួនទូរស័ព្ទ ដែលនឹងលៀនចេញពេលថត selfie។

Reno 10x Zoom គឺជាកំពូលស្មាតហ្វូនដ៏ខ្លាំងមួយរបស់ក្រុមហ៊ុន OPPO ដែលបញ្ចេញមក ដើម្បីប្រកួតប្រជែងនៅលើទីផ្សារ។ ឥលូវយើងមកមើលការប្រៀបធៀបកម្លាំងល្បឿនគ្នារវាង OPPO Reno 10x Zoom ជាមួយនឹង iPhone XS Max របស់ក្រុមហ៊ុន Apple ចង់ដឹងថា តើ Reno 10x Zoom មានល្បឿនខ្លាំងប៉ុណ្ណា? តើ iPhone Xs Max អាចស៊ូបានជាមួយ Reno 10x Zoom អត់? ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

អត្ថបទ៖ ឌី

Share This Post: