បន្តិចទៀត អាឡឺម៉ង់នឹងប្រើប្រាស់ iPhone ជំនួសឲ្យអត្តសញ្ញាណប័ណ្ណវិញ
- June 19, 2019
អាឡឺម៉ង់គ្រោងនឹងសម្រេចឲ្យប្រជាពលរដ្ឋអាចប្រើប្រាស់ត្រឹមតែទូរស័ព្ទ iPhone ជំនួសដោយការបង្ហាញអត្តសញ្ញាណប័ណ្ណក្នុងការប្រើប្រាស់ជាលក្ខណៈផ្លូវការទូទៅនៅក្នុងប្រទេសអាឡឺម៉ង់។ យោងតាមការបញ្ជាក់របស់រដ្ឋាភិបាលអាឡឺម៉ង់បានឲ្យដឹងថា នៅពេលប្រព័ន្ធប្រតិបត្តិការណ៍ iOS 13 របស់ក្រុមហ៊ុន Apple ដាក់ឲ្យដំណើរការគឺវានឹងមានមុខងារពិសេសមួយ ដែលគេអាចស្កេនទិន្នន័យអត្តសញ្ញាណប័ណ្ណទុកនៅក្នុងទូរស័ព្ទបាន។
ដូចនេះអាឡឺម៉ង់នឹងសម្រេចឲ្យប្រជាពលរដ្ឋខ្លួន ស្កេនអត្តសញ្ញាណប័ណ្ណទុកនៅក្នុងទូរស័ព្ទ សម្រាប់ប្រើប្រាស់ពេលទិញសំបុត្រយន្តហោះ ឬត្រូវបំពេញឯកសារផ្សេងៗ ដែលត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណ។ ការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបនេះនឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអាឡឺម៉ង់គ្រប់រូបដោយពួកគេមិនចាំបាច់យកអត្តសញ្ញាណប័ណ្ណជាប់តាមខ្លួននោះទេគឺមានតែទូរស័ព្ទមួយគ្រប់គ្រាន់ហើយ៕

អត្ថបទ៖ ភក្តី
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






