អីយ៉ូយ! ម៉ាក សែនសូនីតា ហ៊ានឱបថើបពស់ដ៏ធំស្តែងៗតែម្តង មើលហើយព្រឺខ្លួន…
ពិតជាក្លាហានខ្លាំងណាស់! ឃើញរាងតូចស្រឡូនល្វតល្វន់អ៉ីចឹងទេ តែកញ្ញា ម៉ាក សែនសូនីតា ឬហៅតាមឈ្មោះកំពុងល្បី នាងរាជិនី ក្នុងរឿង កូនពស់កេងកង នោះ ពិតជាចិត្តហានក្លាមិនតូច ដូចមាឌឡើយ។
តាមរយៈខ្សែភាពយន្តភាគកំពុងល្បីពេញប្រទេសរឿង កូនពស់កេងកង ដែលមានកញ្ញា ម៉ាក សែនសូនីតា ដើរតួជានាង រាជិនី នោះបានមកដល់ឈុតឆាកដ៏សំខាន់ក្នុងផ្ទៃរឿងទាំងមូលដែល ទស្សនិកជនក៏បានធ្លាប់ជ្រាបរួចមកហើយតាមការទស្សនាជារឿងដុំពីមុនៗមកនោះ គឺឈុតឆាក នាងរាជិនី ស្នេហារួមមេត្រី ជាមួយ សត្វពស់កេងកង ដ៏ធំមហិមាគួរឲ្យព្រឺព្រួច។ ហើយពិតជាអស្ចារ្យ និងអត់សរសើរមិនបាន ចំពោះនាងរាជិនី 2019 របស់ទូរទស្សន៍ហង្សមាស ដែលបានធ្វើឲ្យអ្នក ទស្សនាចំហរមាត់ព្រឺសំបុរមិនស្ទើរទេចំពោះឈុតឆាកដ៏ពិសេសមួយនេះ។
កញ្ញា ម៉ាក សែនសូនីតា បានបញ្ជាក់ប្រាប់ថា ‘’នេះគឺជាឈុតឆាកដ៏ពិសេសមួយដែលនាងនិងក្រុម ផលិតរបស់ទូរទស្សន៍ហង្សមាសខិតខំយ៉ាងអស់ពីកម្លាំងកាយចិត្តពុះពារគ្រប់ឧបសគ្គនិងជំនះរាល់ភាពភ័យខ្លាច’’ កញ្ញាបានបន្តថា ‘’វាពិតជាពិបាកខ្លាំងបំផុត ពិបាកជាងការសម្តែងកន្លងមកណាៗ ទាំងអស់ ព្រោះនាងខ្ញុំត្រូវឲ្យពស់ដ៏ធំ ធំជាងខ្លួននាងខ្ញុំទៅទៀត វាទៅវាមកលើខ្លួនហើយខ្ញុំត្រូវឱប ត្រូវថើប សម្តែងទឹកមុខស្នេហាជាមួយសត្វដែលនាងខ្ញុំសែនខ្លាច…’’។
ពេលនេះរឿងភាគខ្មែរ កូនពស់កេងកង របស់ទូរទស្សន៍ហង្សមាសបានចូលមកដល់ ភាគទី៩៤ ហើយសម្រាប់រាត្រីនេះដែលមានការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8 យប់ និងនៅលើប៉ុស្តិ៍រស្មីហង្សមាស HDTV រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 12 ថ្ងៃត្រង់។


