ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    មិននឹកស្មានថា ម្ចាស់បទ “ប៊ិះស៊យ” ដែលល្បីឈ្មោះកាលពីជាង១៥ឆ្នាំមុន ធ្លាក់ខ្លួនដុនដាបដល់ថ្នាក់នេះសោះ

    BY Khmernote Media June 20, 2019
    មិននឹកស្មានថា ម្ចាស់បទ “ប៊ិះស៊យ” ដែលល្បីឈ្មោះកាលពីជាង១៥ឆ្នាំមុន ធ្លាក់ខ្លួនដុនដាបដល់ថ្នាក់នេះសោះ

    អតីតសមាជិកក្រុម EV BAND លោក បូ វិចិត្រ ម្ចាស់បទល្បីៗជាច្រើនដូចជាបទ “ប៊ិះស៊យ” , “ក្បត់អូនម្តេចទៅ” និង “រាល់ថ្ងៃបងស្នេហ៏ស្រី” ជាដើម ពេលនោះគឺលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញជាខ្លាំង។ យ៉ាងណាមិញលោកក៏បានបាត់មុខពីសិល្បៈមិនឃើញចេញបទចម្រៀងថ្មីធ្វើឲ្យមហាជនស្ទើរតែភ្លេចមុខលោកបាត់ទៅហើយ។ យ៉ាងណាមិញថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំង ដោយលោក បូ វិចិត្រ ត្រូវបានអ្នកគាំទ្រប្រទះឃើញធ្លាក់ខ្លួនដុនដាបជាខ្លាំង ដោយមានគេឃើញសភាពលោករឿយៗ ក្បែរក្លឹបកំសាន្ដ ៥៥ជិតអាហារដ្ឋានយាយម្លូរ អាយ៊ែរឡានអោយគេ។

    ឃើញបែបនេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Jenny Chamroeun បានសរសេររៀបរាប់ថា៖ “បង បូវិចិត្រ ម្ចាស់បទ ប៊ិះស៊យ ដុនដាប ឃើញសភាពគាត់ រឿយៗក្បែរក្លឹបកំសាន្ដ ៥៥ ជិតអាហារដ្ឋាន យាយម្លូរ អាយ៊ែរឡានអោយគេ ពិបាកភ្នែកណាស់ធ្លាប់តែស្ដាប់ចំរៀងគាត់ពីក្មេងៗ ១០ឆ្នាំជាងមុន សង្ឃឹមថានឹងមានអ្នកឈឺឆ្អាលទៅចុះ។ សួរគាត់គ្មានលេខទូរសព្ទ័ផ្ទាល់ខ្លួនទៀតអាចជួយគាត់បាន គាត់នៅជិត ផ្ទះខ្ញុំ។ ឃើញសភាពបែបនេះ ប្អូននៅមិនសុខ មានតែបង្ហោះគាត់មិនប្រកាន់ខ្ញុំទៀត គាត់ថាជួយគាត់ផង ក្រែងបានសម្រួលជីវភាព បានខ្លះ ម្ចាស់បទប៊ិះស៊យ នៅផលិតកម្ម ( RSK ) ជួយស៊ែរផង បងប្អន”៕

    ប្រភព៖ Jenny Chamroeun

    Share This Post:
    MPO4D jitutoto mpo4d Mpoplay