សិល្បៈ

ប្រធានសមាគមសិល្បករខ្មែរ ចន ច័ន្ទលក្ខិណា ប្រកាសថានាងនឹងមិនយកកូនជាមួយស្វាមីថ្មី ដរាបណាកូនស្រីនាងមិនទាន់មានអនាគតល្អ

BY
Khmernote Media
June 20, 2019

មុននេះបន្តិចអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមមិត្តសិល្បករខ្មែរបានបង្ហោះសារនិយាយពីការមិនយកកូនជាមួយស្វាមីថ្មី ដរាបណាកូនស្រីតែម្នាក់របស់នាងពុំទាន់មានអនាគតល្អ។ តារាស្រីដែលប្រឡូកសិល្បៈអស់មកជាង២០ឆ្នាំរូបនេះត្រូវមហាជនទទួលស្គាល់ច្បាស់លើសមត្ថភាព និងទេពកោសល្យ ជាពិសេសគឺការគោរព និងឲ្យតម្លៃការងារដែលធ្វើឲ្យនាងបានក្លាយខ្លួនប្រធានសមាគម។

ស្របពេលថ្ងៃកំណើតខ្លួនយ៉ាងរីករាយស្រាប់តែអ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះសារថា «ប៉ុន្មានឆ្នាំកន្លងមកនេះ ទោះខ្ញុំផុតជីវិតទៅក៏ខ្ញុំបានសន្សំប្រាក់ពីក្រុមហ៊ុនធានារ៉ាប់រងជីវិត ដើម្បីទុកជូនដល់កូនស្រីរបស់ខ្ញុំដែរក្រៅពីប្រឹងរកលុយបង់ថ្លៃសាលារបស់គាត់ ហើយតទៅខ្ញុំនិងប្រឹងរកលុយបញ្ជូនគាត់ទៅរៀននៅក្រៅប្រទេសដោយមិនសុំជំនួយពីអ្នកណាឡើយ។ ស្រីមេម៉ាយម្នាក់នេះស៊ូស្លាប់ដើម្បីកូនមិនដើម្បីអ្នកណាឡើយ ហើយឈប់សួរខ្ញុំថា ហេតុអ្វីខ្ញុំមិនយកកូនជាមួយអ្នកថ្មី? ដរ៉ាបណាកូនស្រីខ្ញុំមិនទាន់មានអនាគតល្អខ្ញុំមិនអាចមានកូនទៀតឡើយ សំខាន់ខ្ញុំផ្តោតតែការយកចិត្តទុកដាក់លើកូនខ្ញុំតែម្នាក់ឯងគឺគ្រប់គ្រាន់ហើយ»៕

អត្ថបទ៖ មេសា

Share This Post: