ខ្មែរណូត

ស្វែងរក

  • PR

    Huawei M5 Lite អេក្រង់ធំ សម្លេងច្បាស់ដូចដាក់ធុងបាសតាមខ្លួន!

    BY Khmernote Media June 20, 2019
    Huawei M5 Lite អេក្រង់ធំ សម្លេងច្បាស់ដូចដាក់ធុងបាសតាមខ្លួន!

    ភ្នំពេញ ថ្ងៃទី 20 មិថុនា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei បានបញ្ចេញថេបប្លេតម៉ូដែលថ្មី Huawei M5 Lite ដែលជាជម្រើសថេបប្លេតដ៏ល្អឥតខ្ចោះនៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលពិសេសទាំងគុណភាពនិងតម្លៃ។
    Huawei M5 Lite មានតម្លៃត្រឹមតែ $249 ហើយនេះជាចំណុចពិសេសៗជាច្រើនដែលអ្នកមិនគួរមើលរំលង៖


     បច្ចេកវិទ្យា Harman Kardon Audio ដែលផ្តល់នូវបទពិសោធន៍នៃការកម្សាន្តជាមួយសម្លេងដ៏ល្អឥតខ្ចោះមិនធ្លាប់មាននៅលើថេបប្លេតដទៃ ! គួរបញ្ជាក់ផងដែរថា Harman Kardon ជាក្រុមហ៊ុនធំដ៏ល្បីផលិត Speaker ម៉ាក JBL។លើសពីនេះទៅទៀត ថេបប្លេតម៉ូដែលនេះក៏បំពាក់ដោយបច្ចេកវិទ្យា Huawei Histen 5.0 ដែលអ្នកអាចរីករាយជាមួយការស្តាប់តន្ត្រី ការលេងហ្គេម ការមើលភាពយន្តផ្សេងៗម៉ាអែម។
     អេក្រង់ធំត្រជាក់ភ្នែក ទំហំ 8 អ៊ីញ ជាមួយកំរិតបង្ហាញពេញភ្នែក ងាយស្រួលក្នុងការមើលវីឌីអូ និងលេងហ្គេម។ ជាពិសេស Huawei M5 Lite ក៏បំពាក់ដោយបច្ចេកវិទ្យា Eye-Comfort ជួយការពារភ្នែករបស់អ្នកពីចំណាំងពន្លឺផងដែរ។
     ថាមពលថ្មមានរហូតដល់ 5100 mAh ដែលអ្នកអាចមើលវីឌីអូបានរហូតដល់ 10.6 ម៉ោង ក្នុងកំរិត 1080MP និងស្តាប់ចម្រៀងបានរហូតដល់ 62 ម៉ោង។ អ្នកចំណាយពេលត្រឹមតែ 2.8 ម៉ោងប៉ុណ្ណោះដើម្បីសាកថ្មឲ្យពេញ។
     Huawei M5 Lite ដំណើរការដោយ បន្ទះឈីប Kirin 710 ដែលអ្នកអាចលេងហ្គេម និងប្រើប្រាស់កម្មវិធីផ្សេងៗយ៉ាងរលូន និង RAM 3GB និង ROM 32GB។
     អ្នកប្រហែលជាគិតថាថេបប្លេតម៉ូដែលថ្មីនេះមិនអាចដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បាននោះទេប៉ុន្តែផ្ទុយទៅវិញ Huawei M5 Lite គឺដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 និង EMUI 9.0 ដូច្នេះកុំបារម្ភអីណា។
     កាមេរ៉ាមុខរបស់ M5 Lite មានមួយគ្រាប់ទំហំ 13 មេកាភិចសែល និងកាមេរ៉ាក្រោយទំហំ 8 មេការភិចសែល ដែលអ្នកអាចផ្តិតយករូបភាព និងថតសែលហ្វីបានម៉ាឡូយ។
    Huawei M5 Lite មានលក់នៅលើទីផ្សារហើយ ដូច្នេះអ្នកអាចទៅរកទិញនៅតាមបណ្តាហាងទូរសព្ទដែលនៅជិតអ្នក! អ្នកនឹងទទួលបានកែវទឹកដ៏ស្រស់ស្អាតមួយឥតគិតថ្លៃផងដែរ រាល់ការជាវ Huawei M5 Lite!


    សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់
    Website: https://consumer.huawei.com/kh/
    Facebook: Huawei Mobile (https://bit.ly/2ePDMSq)
    Youtube Channel: https://bit.ly/2wTMMJL
    Instagram: https://www.instagram.com/huaweimobilekh/

    Share This Post:
    MPO4D jitutoto mpo4d Mpoplay