សិល្បៈ

មានសង្ឃឹមហើយ ! យក់ ថិតរដ្ឋា ប្រកាសជួយម្ចាស់បទ “ប៊ិះស៊យ” តាមវិធីមួយនេះ

BY
Khmernote Media
June 20, 2019

ក្រោយពេលដែលសារព័ត៌មានជាច្រើនបានចុះផ្សាយទាក់ទងទៅនឹងជីវភាពអតីតតារាចម្រៀងល្បីឈ្មោះមួយរូបគឺលោក បូរ វិចិត្រ ដែលជាម្ចាស់បទ “ប៊ិះស៊យ” រួចមក ធ្វើអោយមហាជនជាច្រើនមានការចាប់អារម្មណ៍និងអាណិតរូបលោកជាពន់ពេក ដោយនឹកស្មានថាតារាចម្រៀងរូបនេះបាត់មុខពីសិល្បៈទៅរស់នៅក្រៅប្រទេសបាត់ទៅហើយ មិននឹកស្មានថាធ្លាក់ខ្លួនមកធ្វើជាអ្នកសម្រួលចរាចរណ៍អោយរថយន្តនៅតាមហាងនោះទេ។ ក្នុងនោះដែរអ្នកនាង យក់ ថិតរដ្ឋា ដែលជាអតីតមិត្តរួមក្រុមរបស់លោក បូរ វិចិត្រ ក៏បានចេញមុខប្រកាសនៅលើ Facebook ដើម្បីជួយរូបលោក ដោយក្នុងនោះអ្នកនាងបានរៀបរាប់ថា៖

“បើបងប្អូនអាណិតអាសូរដល់លោក បូរ វិចិត្រ ដែលជាមិត្តរួមក្រុមរបស់ខ្ញុំក្នុងអតីតក្រុមចំរៀង EV Band បងប្អូនអាចទំនាក់ទំនងទៅបងស្រី ហេង សុវណ្ណា (សុវណ្ណា karaoke)ជាអតីតអ្នកដឹកនាំក្រុម និងជាអ្នកថតសំលេងអោយពួកយើងដែរព្រោះ បូរ វិចិត្រ តែងតែទៅរកគាត់ដើម្បីជំនួយ ខ្ញុំក៏សូមអរគុណចំពោះសប្បុរសជនទាំងអស់ ទាំងក្នុង និងក្រៅប្រទេសទុកជាមុនដែលមានចិត្តអាណិតដល់ លោក បូរ វិចិត្រ ទូរសព្ទ័ទំនាក់ទំនង 016 84 00 55​ / 087​ 55​ 33​ 66 (បងស្រីសុវណ្ណា)”៕

Share This Post: