ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    មិននឹកស្មានថា លោក បូ វិចិត្រ មានជីវិតភាពដុនដាប ហើយថែមទាំងបញ្ហាបាត់ការចងចាំ និងមិនប្រក្រតីទៀតសោះ

    BY Khmernote Media June 20, 2019
    មិននឹកស្មានថា លោក បូ វិចិត្រ មានជីវិតភាពដុនដាប ហើយថែមទាំងបញ្ហាបាត់ការចងចាំ និងមិនប្រក្រតីទៀតសោះ

    កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពេលអតីតសមាជិកក្រុម EV BAND លោក បូ វិចិត្រ ម្ចាស់បទល្បីៗជាច្រើនដូចជាបទ “ប៊ិះស៊យ” , “ក្បត់អូនម្តេចទៅ” និង “រាល់ថ្ងៃបងស្នេហ៍ស្រី” ត្រូវបានគេប្រទះឃើញធ្លាក់ខ្លួនដុនដាបជាខ្លាំង ដោយធ្វើជាអ្នកអាយ៊ែរឡានឲ្យគេនៅតាមហាង។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម អ្នកសិល្បៈជាច្រើនមានការក្តុកក្តួលយ៉ាងខ្លាំង មិនដឹងស្មានរូបលោក បូ វិចិត្រ ធ្លាក់ខ្លួនបែបនេះ ហើយនាំគ្នាស្វែងរករូបលោក ដើម្បីជួយរូបលោក។

    នៅយប់នេះផងដែរ អ្នកនាង ស៊ិន ឧត្តមផល្លា បានធ្វើដំណើរទៅយកលោក បូ វិចិត្រ ដើម្បីមកជួបខាងសមាគមសិល្បៈ។ ក្រោយបានជួបជាមួយនឹងអ្នកនាង ចនច័ន្ទ លក្ខិណា រួចមក ស្រាប់តែលោក ហេង ឡុង បានបង្ហើបឲ្យដឹងពីរឿងពិតរបស់លោក បូ វិចិត្រ ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លោក ហេង ឡុង បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុក ដូច្នេះថា “រឿងការពិតត្រូវបានលាតត្រដាង​ ប្អូនបូរវិចិត្រ គឺគាត់មានបញ្ហាបាត់ការចងចាំ​ និងមិនប្រក្រតី។ សមាគមសិល្បករ នឹងព្យាយាមជួយព្យាបាលគាត់ និងតាមដានពីជីវភាពប្រចាំថ្ងៃរបស់គាត់។ អរគុណ​សម្រាប់ការចែកចាយពត៌មានពិត”៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay