សិល្បៈ

តារា២ដួង ធ្លាប់មានឈ្មោះល្បី ស្រាប់តែធ្លាក់ខ្លួននឹកស្មានមិនដល់ ព្រោះតែជំងឺ

BY
Khmernote Media
June 21, 2019

សិល្បៈករចម្រៀង២ដួង ដែលធ្លាប់មានឈ្មោះល្បីល្បាញ គឺលោក បូរ វិចិត្រ និងលោក ចាន់ សម័យ បានបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ហើយក៏ត្រូវបានគេប្រទះឃើញមានជីវភាពដុនដាប ស្ទើរមិនគួរអោយជឿ និងមានជំងឺប្រចាំកាយថែមទៀតផង។ ថ្មីៗនេះដែរ លោក បូរ វិចិត្រ ម្ចាស់បទ “ប៊ិះស៊យ” បានធ្លាក់ខ្លួនមកធ្វើជាអ្នកសម្រួលចរាចរណ៍អោយរថយន្ត ដែលចូលតាមហាង និងមានជំងឺបាត់បង់ការចងចាំ ថែមទៀតផង។ ក្រោយពេលទទួលដំណឹងបែបនេះ សិល្បៈករ សិល្បៈការនី ជាច្រើនបាននាំគ្នាជួយសង្គ្រោះជីវភាពលោក បូរ វិចិត្រ តាមលទ្ធភាព រៀងៗខ្លួន ដែលនេះបង្ហាញពីការស្រលាញ់គ្នា រវាងអ្នកសិល្បៈ និងអ្នកសិល្បៈ និងមិនបោះបង់គ្នាចោលឡើយ។

ជាស្តែងលោក ចាន់ សម័យ ដែលធ្លាប់ល្បីឈ្មោះហើយធ្លាក់ខ្លួនដើរស្ទូចត្រី ដើម្បីចិញ្ចឹមជីវិត ជាមួយជំងឺរបេងឆ្អឹងប្រចាំកាយនោះ ក៏ត្រូវបានអ្នកសិល្បៈ និងសប្បុរសជន ជួយជ្រោមជ្រែងរហូត ដឹងលឺដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភផ្ទះមួយខ្នង ធ្វើអោយជីវភាពរបស់លោកប្រែមុខមាត់ថ្មីម្តងទៀត៕

Share This Post: