សិល្បៈ

ចូលរួមសោកស្តាយ! ងួន កែវពេជ្រពិសិដ្ឋ តារាប្រុសដែលធ្លាក់ខ្លួនមានជម្ងឺមហារីកដុំសាច់ធ្ងន់ធ្ងរ មុននេះបានទទួលមរណភាពហើយ

BY
Khmernote Media
June 21, 2019

កាលពីថ្មីៗនេះ លោក ងួន កែវពេជ្រពិសិដ្ឋ ដែលជាសិល្បករពោរពេញដោយទេពកោសល្យ ទាំងសំលេង និពន្ធ ដឹកនាំសម្តែង និងជាអ្នកនិយមផលិតវីដេអូតាមប្រព័ន្ធយូធូប បានធ្លាក់ខ្លួនមានជម្ងឺមហារីកដុំសាច់ ដេកមិនបាន ញុាំអាហារមិនបាន ធ្វើអោយរូបកាយដ៏ល្អប្រែក្លាយ ជាស្គមខ្លាំង គួរអោយតក់ស្លុតពន់ពេក។

ពីមួយថ្ងៃទៅមួយថ្ងៃសភាពជម្ងឺតារាប្រុសរូបនេះហាក់កាន់តែដុនដាបទៅៗ ដែលបង្កក្តីព្រួយបារម្ភជាខ្លាំងដល់មហាជន និងក្រុមគ្រួសារ រហូតនៅព្រឹកនេះលោក ងួន កែវពេជ្រពិសិដ្ឋ បានទទួលមរណភាព ដោយនឹងរៀបចំធ្វើពិធីបុណ្យសពតាមប្រពៃណីនៅវត្តសំបួរមាស​។ ដោយយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Ny Mady បានសរសេររៀបរាប់ឲ្យដឹងថា «ព្រាត់របស់មនុស្សគឺមាន ២ព្រាត់រស់ និងព្រាត់ស្លាប់ព្រាត់ស្លាប់មានន័យថាមនុស្សបានស្លាប់បាត់ទៅហើយ គ្មានថ្ងៃបានជជែកកំសាន្តសប្បាយ រឺញាំបាយជុំគ្នាញាតិទៀតទេ។ ព្រាត់រស់មានន័យថា បាត់វត្តមានពីកន្លែងនេះទៅរស់កន្លែងថ្មី រឺបែកគ្នាទីទៃ តែនឹករលឹករកគ្នាបាន ខលរកហៅញាំនំបញ្ចុកបាន។ ដោយឡែក ងួន កែវពេជ្រពិសិដ្ឋ មួយឆាកជីវិតក្មួយ ម្តាយ១កូន១ ពិតជាវេទនាខ្លាំងណាស់ ជីវិតក្មួយមួយនេះពិតជាផុយស្រួយ អណោចអាធមពេកហើយ។ តែព្រឹកនេះក្មួយបានព្រាត់ស្លាប់ ស្លាប់ដោយមិនបានជួបជុំទៀតឡើយ សូមវិញ្ញាណខណ្ឌក្មួយទៅដល់ភពដ៏ប្រសើរ និងកើតជាតិណាៗជួបគ្នាជាគ្រួសារពូទៀត»៕

Share This Post: