ខ្មែរណូត

ស្វែងរក

  • PR

    តន្ត្រី Boostrong របស់PNN ធំ និងអស្ចារ្យមិនធ្លាប់មាន

    BY Khmernote Media June 21, 2019
    តន្ត្រី Boostrong របស់PNN ធំ និងអស្ចារ្យមិនធ្លាប់មាន

    សប្តាហ៍ដំបូង នៃការវិលមកវិញ កម្មវិធីប្រគំតន្ត្រីBoostrongនៅភីអិនអិននឹងអស្ចារ្សជាងអ្វីដែលគ្រប់គ្នារំពឹងទុក។ លោក ពេជ្រ វណ្ណ:រង្សី អ្នកដឹកនាំកម្មវិធីប្រគំតន្ត្រីBoostrongនៅភីអិនអិន បានអោយដឹងថា ជាមួយកម្រិតនៃការផ្សាយច្បាស់ត្រជាក់ភ្នែក ចាប់ពីម៉ោង៤និង៣០នាទីរសៀល រហូតដល់ម៉ោង៧យប់ថ្ងៃសៅរ៍នេះ កម្មវិធីប្រគំតន្ត្រី Boostrong នៅភីអិនអិន មានអមមកជាមួយនូវបទចម្រៀងល្បីៗ ជាចំណីអារម្មណ៍របស់យុវវ័យ ក្រោមឥទ្ធិពលប្រព័ន្ធ Studio Surround Sound ល្អឥតខ្ចោះ មានតែមួយគត់នៅកម្ពុជា។ លោកថា យុវវ័យគួរតែ មានឱកាសមកទទួលយកភាពរំភើបដោយផ្ទាល់ក្រោមកាំរស្មីភ្លើងពណ៌ និងក្បាច់រាំយ៉ាងរស់រវើក សំនៀងផ្អែមល្ហែមត្រជាក់បេះដូង។ កម្មវិធីដំបូងគឺនៅថ្ងៃសៅរ៍ ទី២២ ខែមិថុនានេះហើយ នៅស្ថានីយ៍ទូរទស្សន៍ភីអិនអិន ព្រែកព្នៅ។

    ដោយស្ថិតនៅលើកំពូលតារាងជាទូរទស្សន៍ ដែលមានប្រជាប្រិយភាពលំដាប់លេខមួយនៅកម្ពុជា ស្ទង់មតិដោយ Kantar Media International កញ្ញា ទូច បុប្ផា ប្រធានផ្នែកកម្មវិធីរបស់ទូរទស្សន៍នេះលើកឡើងដែរថា ភីអិនអិន កំពុងប្រើអស់លទ្ធភាពក្នុងការធ្វើអោយប្រាកដថា ឆាកចាប់ផ្តើមនៃកម្មវិធីប្រគំតន្ត្រី Boostrong ថ្ងៃសៅរ៍នេះ អស្ចារ្យ នាំឱ្យទស្សនិកជននៅទស្សនាផ្ទាល់រំភើប ទស្សនិកជននៅតាមគេហដ្ឋានបាត់អស់ទុក្ខព្រួយកង្វល់។

    ជួបគ្នាថ្ងៃសោរ៍នេះ ចាប់ពីវេលាម៉ោង៤និង៣០នាទី រហូតដល់ម៉ោង៧យប់ ដោយកម្មវិធីទាំងមូល គំាទ្រធំពីភេសជ្ជៈBoostrong ។ ភេសជ្ជៈប៉ូវកំលាំងBoostrong ឈ្នះពានរង្វាន់កម្រិតពិភពលោកឆ្នាំ២០១៩។

    សូមទស្សនាវីដេអូខ្លី៖

    https://www.facebook.com/333910033944383/videos/600298037145006/

    Share This Post:
    MPO4D jitutoto mpo4d Mpoplay