ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Apple កំពុងពិចារណាដកផលិតកម្មពី ១៥ ទៅ ៣០ភាគរយ ចេញពីប្រទេសចិន ដើម្បីចៀសវាងបន្ទុកពន្ធ

    BY autoadmin June 21, 2019
    Apple កំពុងពិចារណាដកផលិតកម្មពី ១៥ ទៅ ៣០ភាគរយ ចេញពីប្រទេសចិន ដើម្បីចៀសវាងបន្ទុកពន្ធ

    ក្រុមហ៊ុន Apple កំពុងពិចារណាផ្លាស់ប្តូរផលិតកម្មសំខាន់ៗរបស់ iPhone ចេញពីប្រទេសចិន ដើម្បីចៀសវាងបន្ទុកពន្ធបន្ថែមណាមួយ ដែលកំណត់ដោយរដ្ឋបាលលោក Trump ។ កាលពីថ្ងៃពុធសារព័ត៌មាន Nikkei Asian Review បាននិយាយថា ក្រុមហ៊ុន Apple បានស្នើសុំអ្នកផ្គត់ផ្គង់ធំៗរបស់ខ្លួន ដើម្បីប្រមាណមើលតម្លៃឡើងវិញនៃផលិតកម្មរបស់ iPhone រហូតដល់ទៅ ៣០ភាគរយ ចេញពីប្រទេសចិន។

    យោងតាមរបាយការណ៍នេះឱ្យដឹងថា ក្រុមហ៊ុន Apple មិនបានកំណត់កាលបរិច្ឆេទនៅឡើយទេ ប៉ុន្តែពួកគេកំពុងព្រួយបារម្ភថា ការដាក់សម្ពាធពន្ធចំនួន ៣០០ពាន់លានដុល្លារអាមេរិក របស់អាមេរិកចំពោះផលិតផលដែលផលិតនៅប្រទេសចិន នឹងធ្វើឱ្យតម្លៃផលិតកម្មទូរស័ព្ទ iPhone កាន់តែថ្លៃខ្ពស់។ យោងតាមរបាយការណ៍បានឱ្យដឹងថា យ៉ាងហោចណាស់ក្រុមហ៊ុន Apple អាចសម្រេចចិត្តផ្ទេរផលិតកម្មទូរស័ព្ទ iPhone ឱ្យបានយ៉ាងតិច ១៥ភាគរយ ចេញពីប្រទេសចិនឆាប់ៗនេះ៕

    អត្ថបទ៖ លីដា

    Share This Post: