ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    លោកឃុំ ប៉ុណ្ណាដែត និងភរិយា តំណាងអោយ​បងប្រុស លី ឡាយ បានប្រគល់​កង់បី​ ឥណ្ឌា​ មួយគ្រឿង​ដល់លោក​ បូរ​ វិចិត្រ​ ដេីម្បីរកចំណូលទ្រទ្រង់ជីវភាព

    BY Khmernote Media June 21, 2019
    លោកឃុំ ប៉ុណ្ណាដែត និងភរិយា តំណាងអោយ​បងប្រុស លី ឡាយ បានប្រគល់​កង់បី​ ឥណ្ឌា​ មួយគ្រឿង​ដល់លោក​ បូរ​ វិចិត្រ​ ដេីម្បីរកចំណូលទ្រទ្រង់ជីវភាព

    មុននេះបន្តិចលោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះឲ្យដឹងថា៖ ខ្ញុំបាទតំណាងអោយ​បងប្រុស​ Ly Lay​ បានប្រគល់​កង់បី​ ឥណ្ឌា​ មួយគ្រឿង​ដល់លោក​ បូរ​ វិចិត្រ​ ដេីម្បីរកចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ​ ជំនួសមុខអោយ​ លោក​ បូវិចិត្រ​ សូមជូនពរអោយបងប្រុស​ លី​ ឡាយ​ មានសុខភាពល្អ​ នឹងសេចក្តីសុខក្នុងក្រុមគ្រួសារ។

    គួរបញ្ជាក់ថាកាលពីយប់មិញនេះ ក្រោយពេលដែលសារព័ត៌មានជាច្រើនបានចុះផ្សាយទាក់ទងទៅនឹងជីវភាពអតីតតារាចម្រៀងល្បីឈ្មោះមួយរូបគឺលោក បូរ វិចិត្រ ដែលជាម្ចាស់បទ “ប៊ិះស៊យ” រួចមក ធ្វើអោយមហាជនជាច្រើនមានការចាប់អារម្មណ៍និងអាណិតរូបលោកជាពន់ពេក ដោយនឹកស្មានថាតារាចម្រៀងរូបនេះបាត់មុខពីសិល្បៈទៅរស់នៅក្រៅប្រទេសបាត់ទៅហើយ មិននឹកស្មានថាធ្លាក់ខ្លួនមកធ្វើជាអ្នកសម្រួលចរាចរណ៍អោយរថយន្តនៅតាមហាងនោះទេ។ ក្នុងនោះដែរអ្នកនាង យក់ ថិតរដ្ឋា ដែលជាអតីតមិត្តរួមក្រុមរបស់លោក បូរ វិចិត្រ ក៏បានចេញមុខប្រកាសនៅលើ Facebook ដើម្បីជួយរូបលោក ដោយក្នុងនោះអ្នកនាងបានរៀបរាប់ថា៖

    “បើបងប្អូនអាណិតអាសូរដល់លោក បូរ វិចិត្រ ដែលជាមិត្តរួមក្រុមរបស់ខ្ញុំក្នុងអតីតក្រុមចំរៀង EV Band បងប្អូនអាចទំនាក់ទំនងទៅបងស្រី ហេង សុវណ្ណា (សុវណ្ណា karaoke)ជាអតីតអ្នកដឹកនាំក្រុម និងជាអ្នកថតសំលេងអោយពួកយើងដែរព្រោះ បូរ វិចិត្រ តែងតែទៅរកគាត់ដើម្បីជំនួយ ខ្ញុំក៏សូមអរគុណចំពោះសប្បុរសជនទាំងអស់ ទាំងក្នុង និងក្រៅប្រទេសទុកជាមុនដែលមានចិត្តអាណិតដល់ លោក បូរ វិចិត្រ ទូរសព្ទ័ទំនាក់ទំនង 016 84 00 55​ / 087​ 55​ 33​ 66 (បងស្រីសុវណ្ណា)”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay