ម៉ាក សែនសូនីតា ទម្លាយអារម្មណ៍ពិតពេលថតឈុតស្និទ្ធស្នាលជាមួយពស់ថ្លាន់ ក្នុងរឿង “កូនពស់កេងកង”
- June 22, 2019
ម៉ាក សែនសូនីតា ដែលបងប្អូនភាគច្រើនហៅនាងថា តូតា ជាតារាសម្តែងស្រីឆ្នើមមួយរូបមានបទពិសោធន៍សិល្បៈជាច្រើនឆ្នាំ។ មកទល់ពេលនេះ ម៉ាក សែនសូនីតា នៅតែទទួលបានទីផ្សារការងារខ្ពស់ដោយនាងបានក្លាយជាតួអង្គនាង រាជនី ដែលជាតួអង្គសំខាន់មួយក្នុងរឿង “កូនពស់កេងកង” របស់ស្ថានីយទូរទស្សន៍ហង្សមាស។
អ្វីដែលគួរឲ្យកោតសរសើរនោះគឺតារាស្រីម្នាក់នេះហ៊ានពុះពារឧបសគ្គថតឈុតស្និទ្ធស្នាលជាមួយនឹងសត្វពស់ដ៏គួរឲ្យខ្លាចញញើត។ តែពីក្រោយភាពជោគជ័យនៃការថតឈុតទាំងនោះនាងក៏បានបង្ហាញអារម្មណ៍ពិតនៅក្នុងបណ្តាញសង្គមឲ្យដឹងថា «បងប្អូនណាក៏សួរដែល អូយ..!!!មេចក៏លេងអោបថើបស្និតម្លេះ អត់ខ្លាចទេហី.! មើលទៅស្រៀវជំនួស…ហិហិ មកមើលពីក្រោយនៃការស្និតនឹងវិញ ហាហាថាយ៉ាងណា ពស់ធំណាស់ណា អ្នកណាមិនខ្លាច តែខំសំរួលអារម្មណ៍ ដើម្បីផ្ទៃរឿងទាំងមូល ហើយក៏អគុណលោកពូ Fay SamAng សំរាប់គ្រប់រសជាតិនៃការសំដែងនេះ អស់ពីពស់វែកចូលពស់ថ្លាន់….នៅមានទៀតហិហិ ក៏អគុណដល់ក្រុមការងារសំរាប់ការផ្តល់កំលាំងចិត្តផងដែលចា៎»៕
- Share This Post:













