បច្ចេកវិទ្យា

ជប៉ុនដាក់បង្ហាញទាយន្ត សម្រាប់ជួយការងារតាមវាលស្រែយ៉ាងមានប្រសិទ្ធភាព

BY
Khmernote Media
June 25, 2019

ក្រុមហ៊ុន Nissan របស់ជប៉ុន ទើបតែបានដាក់បង្ហាញនូវទាយន្តមួយប្រភេទ ដែលអាចជួយសម្រួលការងារប្រជាកសិករបានយ៉ាងមានប្រសិទ្ធភាព។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបច្ចេកវិទ្យា ENGADGET បានឲ្យដឹងថា ទាយន្តរបស់ក្រុមហ៊ុន Nissan ជាជម្រើសដ៏ល្អក្នុងការជួយកម្ចាត់ស្មៅនៅតាមវាលស្រែ។ ទាយន្តនឹងដើរដោយស្វ័យប្រវត្តិនៅលើស្មៅ ហើយបន្ទាប់មកស្មៅទាំងនោះនឹងងាប់អស់ព្រោះខ្វះពន្លឺថ្ងៃ និងអុកស៊ីសែន ហើយស្មៅដែលងាប់នោះនឹងរលួយហើយក្លាយទៅជាជីសម្រាប់ដំនាំស្រូវទៀតផង។ ទាយន្ត ដើរដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា) ហើយវាមានបំពាក់ទៅដោយ GPS, WiFi និងអាចដំណើរការក្នុងដីភក់ និងល្បាប់បានយ៉ាងល្អ។ លោកអ្នកអាចទស្សនាសកម្មភាពរបស់ទាយន្តដូចក្នុងវីដេអូខាងក្រោម៖

អត្ថបទ៖ ភក្តី

Share This Post: