សិល្បៈ

នាយពែកមី និងនាយគ្រឿន ប្រកួតគ្នារៀបឥដ្ឋចង់រំលឹកអតីតកាលខ្លួននៅធ្វើជាជាងសំណង់ ក៏ស្រាប់តែត្រូវមហាជនរិះគន់យ៉ាងចាស់ដៃ

BY
Khmernote Media
June 25, 2019

កាលពីពេលថ្មីៗនេះ នាយពែកមី និង នាយគ្រឿន បានធ្វើការប្រកួតរៀបឥដ្ឋ នៅវីឡាត្រាសមីកំពង់ចាម ដើម្បីចង់ដឹងថាក្រោយពីឈប់ធ្វើជាជាងសំណង់ជាង១០ឆ្នាំ នាយពែកមី និងនាយគ្រឿន នរណានៅចងចាំអាចរៀបឥដ្ឋបានស្អាតដូចអ្នកជំនាញ។ ក្នុងនោះផងដែលការរៀបចំប្រកួតរៀបឥដ្ឋនេះ ក៏ត្រូវបានមហាជនមួយចំនួនធ្វើការរិះគន់យ៉ាងចាស់ដៃ ដោយមានការលើកឡើងថា ខណៈនេះមានករណីរលំសំណង់អគារ កំពុងមានការកាន់ទុក្ខ មិនគួរណាលោកមករៀបចំប្រកួតបែបសំណង់បែបនេះទេ។

យ៉ាងណាមិញ នាយពែកមី ក៏បានធ្វើការបកស្រាយឆ្លើយតបទៅនឹងការរិះគន់យ៉ាងដូច្នេះថា​៖ “បងប្អូនអ្នករិះគន់អេីយ​ គ្រាន់តែខ្ញុំនិងនាយគ្រឿនទៅរៀបឥដ្ឋម្សិលមុិញ​ មានអ្នករិះគន់ថា​ អត់ប្រយោជន៏​ គេកំពុងកាន់ទុករឿងនៅកំពង់សោម…​ ខ្ញុំបានផុសកាន់ទុក្ខ​ ចូលរួមរំលែកទុក្ខជាច្រេីនហេីយតេី​ ម៉េចមិនមេីល​ ចាំតែដៀលអត់មេីល​ ហេីយថាខ្ញំុទៅរៀបឥដ្នហ្នឹងអ​ត់ប្រយោជន៏​។ ខ្ញុំសួរថាអត់ប្រយោជន៏យ៉ាងម៉េច​ ផ្ទះខ្ញុំធ្វេីលក់​ ខ្ញំុទៅរៀបនៅផ្ទះខ្ញុំ​ គំរោងរបស់ខ្ញុំ​នៅក្រុងកំពង់ចាម ១៦៨ខ្នង​ ខ្ញុំលក់តែ១០ថ្ងៃអស់ជាង១០០ខ្នង​ ម៉េចបានថាអត់ប្រយោជន៏​ ប្រជាជនទាំងអស់ដែលគាត់កាន់ទុក្ខ​ តែពួកគាត់ក៏រកសុីធ្វេីការដែរតេី​”៕

<

ដោយ៖ ណារ៉ែន

Share This Post: