ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ហ្គេម League of Legends ត្រូវបានហាមឃាត់នៅក្នុងប្រទេសអ៊ីរ៉ង់ និងស៊ីរី ដោយសារតែអាមេរិក

    BY Khmernote Media June 26, 2019
    ហ្គេម League of Legends ត្រូវបានហាមឃាត់នៅក្នុងប្រទេសអ៊ីរ៉ង់ និងស៊ីរី ដោយសារតែអាមេរិក

    អ្នកនិយមលេងហ្គេមនៅក្នុងប្រទេសអ៊ីរ៉ង់ និងស៊ីរី មិនអាចលេងហ្គេម League of Legends ដែលជាហ្គេមកំពុងមានប្រជាប្រិយភាពបានទៀតទេ ក្រោយអាមេរិកសម្រេចដាក់ទណ្ឌកម្មលើប្រទេសទាំងពីរនេះ។ សូមរម្លឹកជូនថា អាមេរិកបានចោទប្រកាន់កងទ័ពរបស់ប្រទេសអ៊ីរ៉ង់ និងស៊ីរីបានវាយប្រហារយន្តហោះចម្បាំងរបស់ខ្លួន ហើយដោយហេតុផលនេះអាមេរិកបានធ្វើការហាមឃាត់ក្រុមហ៊ុនអាមេរិកជាច្រើនមិនឲ្យមានទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេសទាំងពីរនេះឡើយចាប់តាំងពីខែ សីហា ឆ្នាំមុនម្លះ។

    ក្រោយមានការហាមឃាត់នេះ ក្រុមហ៊ុនអាមេរិកជាច្រើនបានសម្រេចធ្វើការផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មចេញពីប្រទេសទាំងពីរនេះបន្តិចម្តងៗ។ រហូតមកទល់នឹងពេលនេះ សូម្បីតែហ្គេម League of Legends របស់អាមេរិក ដែលជាហ្គេមលេងដោយមិនអស់លុយតាមប្រព័ន្ធអ៊ីនធឺណិតនោះក៏ត្រូវបានហាមឃាត់នៅក្នុងប្រទេសទាំងពីរនេះផងដែរ ពោលគឺអ្នកប្រើប្រាស់អ៊ីនធឺណិតទាំងអស់តាមរយៈកុំព្យូទ័រ និងទូរស័ព្ទនៅក្នុងប្រទេសអ៊ីរ៉ង់ និងស៊ីរីមិនអាចភ្ជាប់ទៅកាន់ហ្គេមនេះបានទៀតទេ។ អ្នកនិយមលេងហ្គេមនៅក្នុងប្រទេសទាំងពីរនេះ មិនសប្បាយចិត្តនោះទេចំពោះឥរិយាបថនេះ ដោយពួកគេយល់ថាវាជាសកម្មភាពហាមឃាត់ជ្រុលហួសហេតុមួយ៕

    អត្ថបទ៖ ភក្តី

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay