ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    OPPO នឹងបញ្ចេញបច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្នុងអេក្រង់នៅថ្ងៃនេះ ហើយនេះជាចំណុចដែលយើងត្រូវដឹងពីវា

    BY Khmernote Media June 26, 2019
    OPPO នឹងបញ្ចេញបច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្នុងអេក្រង់នៅថ្ងៃនេះ ហើយនេះជាចំណុចដែលយើងត្រូវដឹងពីវា

    កាលពីដើមខែកន្លងទៅ ក្រុមហ៊ុន OPPO បានបញ្ចេញវីដេអូខ្លីមួយ ដែលបង្ហាញពីបច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្រោមអេក្រង់ ហើយថ្ងៃនេះOPPO នឹងបញ្ចេញបច្ចេកវិទ្យានេះនៅក្នុងពិពណ៌ MWC Shanghai។ OPPO បានឲ្យដឹងថា ខ្លួនចាប់ផ្តើមស្រាវជ្រាវបច្ចេកវិទ្យានេះតាំងពីឆ្នាំ២០១៧ ហើយបានចាប់ផ្តើមធ្វើអភិវឌ្ឍន៍កាលពីខែឧសភា ឆ្នាំ២០១៨។ កាមេរ៉ាបង្កប់ក្រោមអេក្រង់ទាមទារឲ្យកាមេរ៉ាដែលប្រើនោះមានទំហំ sensor ធំ, aperture ធំ និងកំរិត pixel ធំផងដែរ។

    ឧបសគ្គមួយចំនួនចំពោះការបង្កប់កាមេរ៉ាក្នុងអេក្រង់ដែលត្រូវជួបប្រទះនោះគឺថា រូបភាពដែលថតដោយកាមេរ៉ាអាចជ្រុះសាច់រូបភាពខ្លះដូចមានពណ៌អាចខុសធម្មជាតិ មានចំណាំងផ្លាតពីអេក្រង់ និងពន្លឺចូលខ្សោយជាដើម ដោយសារតែពន្លឺត្រូវឆ្លងកាត់អេក្រង់ ហើយទើបរត់ទៅរកកាមេរ៉ា។ បើទោះបីជាមានកាមេរ៉ាបង្កប់ខាងក្រោមមែន ប៉ុន្តែអេក្រង់ ដែលក្រាលពីលើនោះនៅតែអាចប៉ះបញ្ជាបានដដែល ហើយមានផ្ទៃលាតដល់គែម និងមិនមានក្បាលឆក ឬកាមេរ៉ាហូតចុះឡើងឡើយ។ OPPO បានឲ្យដឹងទៀតថា មុខងារ face unlock, portrait, smart beauty និងមុខងារល្បីជាច្រើនរបស់ OPPO នៅតែអាចប្រើបាននៅលើកាមេរ៉ាបង្កប់ក្រោមអេក្រង់ដដែល ហើយក្រុមហ៊ុនក៏បំពាក់អាវក្រោះការពារទឹកផងដែរ។

    យើងនៅរងចាំមើលរូបភាព ថតដោយកាមេរ៉ាបង្កប់ក្រោមអេក្រង់ ដែលក្រុមហ៊ុននឹងបញ្ចេញឲ្យមើល ហើយយើងអាចរំពឹងទុកមុនបានថា រូបភាពថតចេញមកមិនល្អ ដូចកាមេរ៉ានៅលើក្រៅអេក្រង់ឡើយ ប៉ុន្តែទោះជាយ៉ាងណានេះគឺជាបច្ចេកវិទ្យាដំបូងថ្មីមួយ ដូច្នេះក្រុមហ៊ុននឹងធ្វើការកែសម្រួលនៅជំនាន់ក្រោបន្តបន្ទាប់ទៀត៕

    អត្ថបទ៖ ឌី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay